ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៧
ការបំផ្ទុះគ្រាប់បែករថយន្តចំនួន២លើកបានកើតឡើងនៅរាជធានីបាដាដប្រទេសអ៊ីរ៉ាក់។ ការបំផ្ទុះលើកទី១កើតឡើងនៅថ្ងៃច័ន្ទម៉ោង២១:០០ម៉ោងក្នុងស្រុក។ ការវាយប្រហារនេះកើតឡើងនៅហាងការ៉េមក្នុងសង្កាត់ Karrada។ នៅរយៈពេល២ឬ៣ម៉ោងក្រោយមកទៀតមានការផ្ទុះលើលទី២នៅជិតស្ពាន Shuhada Bridge នៅ Shawaka។ ការវាយប្រហារនេះធ្វើឡើងដោយក្រុមឧទ្ទាមអ៊ីស្លាម ហើយពួកគេនិយាយថាការវាយប្រហារនេះមានគោលបំណងកំណត់គោលដៅលើក្រុម Shia។ ប្រភពមន្ទីសុខាភិបាលបានប្រាប់ភ្នាក់ងារព័ត៌មាន BBC ថាការបំផ្ទុះទាំង២លើកសម្លាប់មនុស្សយ៉ាងតិច១៥នាក់ និងបង្ករឲ្យមនុស្ស៦០នាក់ទៀតរងរបួស៕