ចាប់មនុស្ស២នាក់ក្នុងករណីឆេះកប៉ាល់ Ghost Ship នៅ Oakland

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៧

សមត្ថកិច្ចចាប់ខ្លួនមនុស្ស២នាក់ក្នុងករណីឆេះកប៉ាល់កាលពីឆ្នាំមុននៅ Oakland រដ្ឋ California។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ មានករណីឆេះកប៉ាល់មួយកើតឡើងដែលបណ្តាលឲ្យមនុស្ស៣៦នាក់ស្លាប់។ ជនរងគ្រោះទាំងនោះមានអាយុចាប់ពី១៧ ដល់ ៦១ឆ្នាំស្លាប់ដោយឈ្លក់ផ្សែង។ បន្ទាប់ពីឆេះភ្លាមៗអ្នកត្រួតពិនិត្យមិនបានរកឃើញប្រភពឆេះពិតប្រាកដនោះទេ។ ក្រោយមកថ្មីៗនេះ លោក Derick Almena និង លោក Max Harris ត្រូវសមត្ថកិច្ចចាប់ខ្លួន និងប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា។ មេធាវីក្នុងស្រុកបានប្រកាសថាជាបទឧក្រិដ្ឋនៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here