ការវាយប្រហារនៅទីក្រុងឡុងដ៏៖ ប្រទេសអូស្រ្តាលីពិតជាមានការព្រួយបារម្ភពីប្រជាពលរដ្ឋរបស់ខ្លួនទាំង២នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៧

ប្រទេសអូស្រ្តាលីពិតជាមានការព្រួយបារម្ភចំពោះប្រជាពលរដ្ឋ២នាក់ដែលរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងឡុងដ៏ នេះបើយោងតាមប្រសាសន៍របស់លោក Malcolm Turnbull។ ការវាយប្រហារបំផ្ទុះគ្រាប់បែកបានកើតឡើងនៅស្ពានក្នុងទីក្រុងឡុងដ៏។ គេរកឃើញជនរងគ្រោះ២នាក់បន្ថែមទៀតដោយម្នាក់ជាស្ត្រី និងម្នាក់ទៀតជាប្រុសមានសញ្ជាតិអូស្រ្តាលី។ ស្រ្តីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ខណៈដែលបុរសម្នាក់ទៀតកំពុងធ្វើដំណើរត្រលប់ទៅប្រទេសអូស្ត្រាលីវិញ។ សូមបញ្ជាក់ថាមានជនជាតិអូស្រ្តាលីប្រមាណជា១៣០,០០០នាក់កំពុងស្នាក់លំហែនៅចក្រភពអង់គ្លេស ហើយភ្ញៀវទេសចរណ៍ជនជាតិអូស្រ្តាលីជាច្រើននាក់នៅតំបន់ជុំវិញចំណុចវាយប្រហារ នេះបើតាមលោក Turnbull ប្រាប់ទៅកាន់អ្នកយកព័ត៌មាន។ ប្រទេសអូស្រ្តាលីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនទាំង២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here