ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៧
មន្រ្តីប៉ូលិសកំណត់អត្តសញ្ញាណបុរស២នាក់ក្នុងចំណោមគ្នា៣នាក់ដែលជាអ្នកវាយប្រហារកាលពីថ្ងៃសោរ៍ក្នុងទីក្រុងឡុងដ៏ដែលម្នាក់មានឈ្មោះថា Khuram Butt អាយុ២៧ឆ្នាំកើតនៅប្រទេសប៉ាគីស្ថាន និងម្នាក់ទៀតមានឈ្មោះ Rachid Redouane អាយុ៣០ឆ្នាំជាកូនកាត់ម៉ារ៉ុក-លីប៊ី។ អ្នកវាយប្រហារទាំង២នាក់ត្រូវប៉ូលិសបាញ់សម្លាប់ ហើយមនុស្សទាំង១២នាក់ដែលត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗក្រោយការវាយប្រហារក៏ត្រូវដោះលែង។ ការវាយប្រហារនេះបណ្តាលឲ្យមនុស្ស៤៦នាក់រងរបួស និង៧នាក់ស្លាប់។ យោងតាមប្រភពព័ត៌មានពី NHS England បានបញ្ជាក់ឲ្យដឹងថាមនុស្ស៣៦នាក់នៅសម្រាកក្នុងមន្ទីពេទ្យដែលមានជនរងគ្រោះ១៨នាក់របួសធ្ងន់៕