ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៧
ប៉ូលិសតំបន់ជាយក្រុង Melbourne ប្រទេសអូស្រ្តាលីបានបាញ់សម្លាប់បុរសម្នាក់ចាប់ខ្លួនស្ត្រីម្នាក់ទៀតធ្វើជាចំណាប់ខ្មាំងបន្ទាប់ពីឡោមព័ទ្ធនៅ Apartment មួយកន្លែង។ មន្រ្តីជំនាញរបស់ប៉ូលិសបានរៀបចំធ្វើការចរចារជាមួយឧក្រិដ្ឋជន ប៉ុន្តែប៉ូលិសប្រតិបត្តិការណ៍បានសម្រុកចូលទៅបាញ់បុរសម្នាក់នោះឲ្យស្លាប់។ ប៉ូលិស៣នាក់រងរបួសមិនមានគ្រោះថ្នាក់ដល់ជីវិត និងប៉ូលិសម្នាក់ទៀតសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ចំណែកឯស្រ្តីដែលគេចាប់ជាចំណាប់ខ្មាំងពុំមានរបួសអ្វីនោះទេ។ ប៉ូលិសនៅ Victoria បានឲ្យដឹងថាពួកគេកំពុងបើកការស៊ើបអង្កេតថាតើករណីនេះមានជាប់ទាក់ទងទៅនឹងអំពើរភេវរកម្មឬក៏ទ?