មនុស្សស្រវឹងម្នាក់បាញ់សម្លាប់មនុស្ស៩នាក់នៅជាយក្រុងម៉ូស្កូ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៧

មន្រ្តីប៉ូលិសរុស្ស៊ីសាកសួរជនសង្ស័យពីមូលហេតុនៃការបាញ់សម្លាប់មនុស្ស៩នាក់ដោយប្រើកាំភ្លើងវែងនៅភូមិមួយមានចម្ងាយ១៥០គីឡូម៉ែត្រពីទីក្រុងម៉ូស្កូ។ បុរសម្នាក់ដែលជាអ្នកជំនាញអគ្គិសនីបានចូលរួមកម្មវិធីជប់លាងមួយដោយពុំមានការអញ្ចើញទេ ហើយក្រោយមកក៏ស្រវឹង។ បុរសម្នាក់នោះបានបាញ់សម្លាប់មនុស្ស៩នាក់ដែលភ្លាមៗនោះស្ត្រីម្នាក់ដែលបានរួចជិវិតដោយការពួនក្នុងភួយបានហៅទូរស័ព្ទទៅប៉ូលិស។ ជនសង្ស័យមានឈ្មោះ Yegorov មានអាយុ៤៥ឆ្នាំបានសារភាពកំហុសនេះបើយោងតាមប្រភពព័ត៌មានទូរទស្សន៍ Vesti។ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់នេះ តាមប្រភពបណ្តាញផ្សព្វផ្សាយរុស្ស៊ីបានឲ្យដឹងថាបុរសម្នាក់នោះបាត់បង់ស្មារតីនៅពេលដែលភ្ញៀវមួយចំនួនមិនជឿថាគាត់ធ្លាប់បម្រើការជាអ្នកលោតឆ័ត្រយោងរុស្ស៊ី។ គាត់មានអារម្មណ៍ថាគេមើលងាយគាត់ គាត់ក៏ទៅផ្ទះបញ្ចូលគ្រាប់កាំភ្លើងរួចត្រលប់មកកន្លែងពិធីជប់លៀងវិញរួចក៏ធ្វើការបាញ់៕

LEAVE A REPLY

Please enter your comment!
Please enter your name here