ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៧
European Union យល់ព្រមផ្តល់ទឹកប្រាក់ច្រើនជាង៥០លានអឺរ៉ូដើម្បីឧបត្ថម្ភដល់កម្លាំងប្រយុទ្ធអាហ្វ្រិកថ្មីដែលបានចូលរូមជាកម្លាំងយោធានៅតំបន់ Sahel។ កម្លាំងយោធាថ្មីបង្កើតឡើងមានប្រភពមកពី Mauritania, Mali, Chad, Burkina Faso និង Niger។ កម្លាំងប្រយុទ្ធថ្មីមានឈ្មោះថា Sahel G-5។ គោលបំណងសំខាន់របស់ក្រុមនេះគឺប្រឆាំងនឹងក្រុមជីហាដដែលសកម្មក្នុងតំបន់នោះ និងតាមដានសកម្មភាពបណ្តាញជួញដូរ និងការចំណាកស្រុកខុសច្បាប់។ តំបន់ Sahel ជាផ្ទះរបស់សកម្មជនអ៊ីស្លាមជាច្រើន ហើយសកម្មជនខ្លះទៀត មានទំនាក់ទំនងជាមួយក្រុម al-Qaeda៕