រុស្ស៊ីបញ្ចេញយន្តហោះចម្បាំងរារាំងយន្តហោះទំលាក់គ្រាប់បែកអាមេរិក B-៥២

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៧

យន្តហោះចម្បាំងរុស្ស៊ី Su-២៧ ចេញដំណើរកាលពីថ្ងៃអង្គារ៍ដើម្បីរារាំងយន្តហោះទំលាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើដែនសមុទ្រ Baltic នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីក្រសួងការពាររុស្ស៊ី។ យន្តហោះទំលាក់គ្រាប់បែក B-៥២ បានទៅដល់លំហអាកាសអន្តរជាតិ ប៉ុន្តែនៅប្រកៀកព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារ៍។ ក្រោយមកយន្តហោះចម្បាំងរុស្ស៊ី Su-២៧ បានចេញទៅរារាំបញ្ចៀស B-៥២ ឲ្យទៅឆ្ងាយនេះបើយោងតាមប្រភពពីក្រសួង។ ក្រោយពីបញ្ចៀសរួចយន្តចម្បាំង Su-២៧ បានវិលត្រលប់មូលដ្ឋានអាកាស Baltic Fleet របស់ខ្លួនវិញ។ កាលពីថ្ងៃទី៩ ខែមីនាធ្លាប់មានករណីស្រដៀងគ្នាដែរនៅអាកាសលើសមុទ្រខ្មៅរវាងយន្តហោះ P-៨A Poseidon របស់សហរដ្ឋអាមេរិក និងយន្តហោះសម្បាំងរុស្ស៊ី Su-៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here