ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៧
យុទ្ធជនឃើដ និងអារ៉ាប់ដែលមានអាមេរិកជាខ្នងបានបើកការប្រយុទ្ធដើម្បីដណ្តើមយករាជធានីអ៊ីស្លាមនៅ Raqqa ដែលជាមូលដ្ឋានដ៏រឹងមាំរបស់ក្រុមជីហាដក្នុងប្រទេសស៊ីរី។ កម្លាំងប្រជាធិបតេយ្យ SDF និយាយថាការវាយប្រហារដណ្តើមទីក្រុង Raqqa ចាប់ផ្តើមពីថ្ងៃច័ន្ទដោយមានក្រុមអ្នកជំនាញប្រយុទ្ធជាច្រើននៅជួរមុខ។ ក្រុមអ្នកតាមដានបានឲ្យដឹងថាការប៉ះទង្គិចរវាយកម្លាំងទាំង២បានកើតឡើងនៅភាគខាងកើតរាជធានី Raqqa និងនៅមូលដ្ឋានជាយក្រុងភាគខាងជើង។ កងកម្លាំងដែលដឹកនាំដោយអាមេរិកនិយាយថា ប្រតិបត្តិការនេះនឹងផ្តល់គំនិតក្នុងការសំអាតក្រុមឧទ្ទាម IS។ ក្រុម SDF (ជាក្រុមដែលនិយាយថាមិនចូលជាមួយកម្លាំងដ្ឋាភិបាលស៊ីរី President Bashar al-Assad ឬ ជាមួយកម្លាំងឧទ្ទាម) ធ្លាប់បានបណ្តេញក្រុមឧទ្ទាម IS បានចម្ងាយ៦,០០០គីឡូម៉ែត្រពីភាគខាងជើងប្រទេសស៊ីរីកាលពីខែតុលា ឆ្នាំ២០១៥៕