ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៧
ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាអ្នកវាយប្រហារដែលសម្លាប់មនុស្ស១២នាក់នៅរាជធានី Tehran ជាជនជាតិអ៊ីរ៉ង់។ អ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅសភា និងលើស្ថាបនិកសាធារណរដ្ឋអ៊ីស្លាម Ayatollah Khomeini។ ការវាយប្រហារនេះសម្លាប់មនុស្ស១២នាក់។ អ្នកវាយប្រហារទាំងអស់ត្រូវគេបាញសម្លាប់ ហើយអ្នកវាយប្រហារ៥នាក់ផ្សេងទៀតដែលរៀបគម្រោងវាយប្រហារលើកទី៣ត្រូវគេចាប់ខ្លួននេះបើយោងតាមប្រភពព័ត៌មានមន្ត្រី។ អ្នកវាយប្រហារទាំងនោះជាជនជាតិអ៊ីរ៉ង់ដែលបានចូលរួមជាមួយក្រុមឧទ្ទាមអ៊ីស្លាម (IS)។ ក្រោយពីមានការវាយប្រហារ ក្រុមឧទ្ទាមអ៊ីស្លាមបានចេញមុខអះអាងថាពួកគេនៅពីក្រោយការវាយប្រហារនេះ។ សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់បានថ្កោលទោសលើការវាយប្រហារនេះ៕