ជម្លោះនៅម៉ូស៊ូល៖ ក្រុមឧទ្ទាម IS សម្លាប់ជនភៀសខ្លួន២៣០នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧

អង្គការសហប្រជាជាតិទទួលបានរបាយការណ៍ថាជនស៊ីវិលអ៊ីរ៉ាក់សរុបចំនួន២៣១នាក់ត្រូវក្រុមឧទ្ទាមអ៊ីស្លាមបាញ់សម្លាប់នៅពេលដែលពួកគេមានបំណងចង់ភៀសខ្លួនកាលពី២សប្តាហ៍មុន។ យ៉ាងហោចណាស់មានមនុស្ស២០៤នាក់ត្រូវក្រុមឧទ្ទាមបាញ់សម្លាប់ខណៈដែលមានការប៉ះទង្គិចរវាងកម្លាំងឧទ្ទាមជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅសង្កាត់ Shifa កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍កាលពី២សប្តាហ៍មុន។ របាយការណ៍មួយទៀតបានបន្ថែមថាមានមនុស្សពី៥០ ទៅ ៨០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅតំបន់ Zanjili កាលពីថ្ងៃ៣១ ខែឧសភា។ កាលពីថ្ងៃទី២៦ ខែឧសភា ក្រុមឧទ្ទាមក៏បានបាញ់សម្លាប់មនុស្ស២៧នាក់ក្នុងនោះមានស្រ្តី១៤នាក់ និងក្មេង៥នាក់ដែលមានបំណងភៀសខ្លួនចេញពីតំបន់ Shifa។ នៅថ្ងៃព្រហស្បតិ៍ក្រោយមកទៀតជនស៊ីវិលចំនួន១៦៣នាក់ផ្សេងទៀតត្រូវគេបាញ់សម្លាប់នៅជិតរោងចក្រ Pepsi នៅតំបន់ Shifa ដដែល។ ចំណែកឯពួកក្រុមឧទ្ទាមក៏ត្រូវគេបាញ់សម្លាប់វិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here