ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧
យោធាអាមេរិកនិយាយថាពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងគាំទ្ររដ្ឋភិបាលស៊ីរីបន្ទាប់ពីយន្តនោះបានបាញ់មកលើពួកគេ។ យន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងគាំទ្ររដ្ឋភិបាលបានហោះហើរនៅជិតតំបន់ជម្លោះភាគអាគ្នេយ៍ជិតព្រំដែនហ្សកដានី និងអ៊ីរ៉ាក់។ អ្នកនាំពាក្យយោធាអាមេរិកបានឲ្យដឹងថានេះជាលើកដំបូងហើយដែលកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីវាយប្រហារលើកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក។ ក្រោយពីមានការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកពុំមានកម្លាំងយោធាណាមួយរងរបូសស្នាមអ្វីនោះទេ។ ហេតុការណ៍នេះកើតឡើងក្រោយពីមានជម្លោះដ៏ក្តៅថ្មីៗបំផុតរវាងស៊ីរី និងអ៊ីរ៉ាក់។ ពាក់ព័ន្ធនឹងករណីនេះគេមិនទាន់ដឹងថាយន្តហោះគ្មានមនុស្សបើកនេះគ្រប់គ្រងដោយកម្លាំងរដ្ឋាភិបាលផ្នែកមួយណានៅឡើយ៕