ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧
អ្នកជម្ងឺអាសន្នរោគបានផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៅប្រទេស Yemen ដោយចំនួនអ្នកឆ្លងកើនដល់១០០,០០០នាក់នេះបើយោងតាមប្រភពព័ត៌មានពីអង្គការសុខភាពពិភពលោក។ របាយការណ៍មនុស្សស្លាប់ចំនួន៧៩៨នាក់មានជាប់ពាក់ព័ន្ធនឹងជម្ងឺអាសន្នរោគដកស្រង់ពីខេត្តចំនួន១៩ក្នុងចំណោម២២ខេត្ត តាំងពីថ្ងៃពី២៧ ខែមេសា។ អង្គការ Oxfam បានឲ្យដឹងថាជម្ងឺឆ្លងនេះស្ទើរតែសម្លាប់មនុស្សម្នាក់ក្នុងមួយម៉ោង។ ប្រព័ន្ធទឹកស្អាត និងអនាម័យក្នុងប្រទេស Yemen បានបាត់បង់ក្រោយពីមានសង្គ្រាមរយៈពេល២ឆ្នាំរវាងកម្លាំងរដ្ឋាភិបាល និងក្រុមចលនាឧទ្ទាម Houthis។ ជម្ងឺអាសន្នរោគជាជម្ងឺរាគរូស ហើយវាកើតឡើងដោយការទទួលទានទឹកឬចំណីអាហារមិនស្អាតដែលមានបាក់តេរីជម្ងឺអាសន្នរោគ Vibrio។ អ្នកដែលកើតជម្ងឺនេះមិនមានបង្ហាញរោគសញ្ញាអ្វីនោះទេបើឈឺស្រាល ប៉ុន្តែបើអ្នកជម្ងឺស្ថិតក្នុងករណីធ្ងន់ធ្ងរអាចស្លាប់ក្នុងរយៈពេលតែ១ម៉ោងបើព្យាបាលមិនទាន់ពេល៕