ទាហានអ៊ីរ៉ាក់១១នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកកែច្នៃក្នុងផ្ទះមួយនៅភាគខាងលិចទីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៧

ទាហានអ៊ីរ៉ាក់១១នាក់ស្លាប់ខណៈដែល៧នាក់ផ្សេងទៀតរងរបួសដោយសារតែការបំផ្ទុះគ្រាប់បែកកែច្នៃក្នុងផ្ទះមួយនៅស្រុកមួយភាគខាងលិចក្នុងទីក្រុង Mosul។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Anadolu លោកអនុសេនីយឯក Sabhan Wali កងកម្លាំងប្រតិកម្មរហ័សបាននិយាយថាបុគ្គលិក១១នាក់នៃប៉ូលិសសហព័ន្ធរបស់ក្រសួងមហាផ្ទៃ និងកងទ័ពប្រតិកម្មរហ័សស្លាប់កាលពីថ្ងៃពុធនេះក្នុងការបំផ្ទុះគ្រាប់បែកកែច្នៃនៅក្នុងផ្ទះមួយក្នុងស្រុក al-Zanjili ភាគខាងលិចទីក្រុងម៉ូស៊ូល។ កាលពីពេលថ្មីៗនេះសារព័ត៌មានបានរាយការណ៍អំពីសមាជិករដ្ឋអ៊ីស្លាមបានកែច្នៃគ្រាប់បែកដាក់នៅក្នុងផ្ទះរបស់ប្រជាជនស៊ីវិលដែលរត់គេចខ្លួនឆ្ពោះទៅកាន់ទីកន្លែងកងទ័ព។ សមាជិករដ្ឋអ៊ីស្លាមក៏បានលួចទ្រព្យសម្បត្តិរបស់ជនស៊ីវិល និងឡានដើម្បីបិទផ្លូវ និងបានបំផ្ទុះវាដើម្បីរារាំងការមកដល់របស់ទាហាន។ គួរបញ្ជាក់ថាប៉ែកខាងកើតនៃទីក្រុងម៉ូស៊ូលកាន់កាប់ឡើងវិញនៅក្នុងខែមករាបន្ទាប់ពីមានការប្រយុទ្ធគ្នារយៈ៣ខែ។ ការប្រយុទ្ធដ៏សំខាន់មួយទៀតបានធ្វើឡើងកាលពីខែកុម្ភៈដើម្បីកាន់កាប់ឡើងវិញនៅភាគខាងលិចទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here