ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៧
សារព័ត៌មាន Amaq របស់ក្រុមសកម្មប្រយុទ្ធនិយាយកាលថ្ងៃព្រហស្បតិ៍ថារដ្ឋអ៊ីស្លាមសម្លាប់គ្រូបង្រៀនជនជាតិចិន២នាក់ដែលខ្លួនចាប់ជំរិតនៅក្នុងភាគនិរតីខេត្ត Baluchistan ប្រទេសប៉ាគីស្ថានកាលពីខែមុននេះ។ ក្រសួងការបរទេសចិននិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍ និងកំពុងតែធ្វើការផ្ទៀងផ្ទាត់ចំពោះរឿងនេះ។ បុរសប្រដាប់ដោយអាវុធក្លែងខ្លួនធ្វើជាប៉ូលិសចាប់ជំរិតគ្រូបង្រៀនភាសា២នាក់នៅក្នុងរដ្ឋធានី Quetta កាលថ្ងៃទី២៤ ខែឧសភា។ ការចាប់ជំរិតនេះគឺជាឧប្បត្តិហេតុសន្តិសុខដ៏កម្ររមួយពាក់ព័ន្ធទៅនឹងជនជាតិចិននៅក្នុងប្រទេសប៉ាគីស្ថានជាកន្លែងដែលទីក្រុងប៉េកាំងចំណាយទឹកប្រាក់៥៧ពាន់លានដុល្លារសម្រាប់គម្រោងផ្លូវ “Belt and Road” ។ Amaq និយាយថា “ពួកយុទ្ធជនរដ្ឋអ៊ីស្លាមសម្លាប់ជនជាតិចិន២រូបនៅពេលដែលពួកគេកាន់កាប់ខេត្ត Baluchistan ភាគនិរតីប្រទេសប៉ាគីស្ថាន”។ អ្នកនាំពាក្យរដ្ឋាភិបាល Baluchistan និយាយថាពួកគេកំពុងតែស្ថិតនៅក្នុងដំណើរការពិនិត្យទៅលើរបាយការណ៍នេះថាពិតឬអត់? ក្រុមរដ្ឋអ៊ីស្លាមកាន់កាប់បានទឹកដីប្រទេសជិតខាងមួយចំនួនរបស់ប្រទេសអាហ្វហ្គានីស្ថានហើយក្រុមនេះមានគម្រោងបន្តវត្តមានខ្លួននៅលើទឹកដីប៉ាគីស្ថានទៀត។ ប៉ុន្តែក្រុមនេះក៏អះអាងទៅលើការវាយប្រហារជាច្រើនដែលក្នុងនោះមានការវាយប្រហារទៅលើព្រឹទ្ធិសភាកាលពីខែមុននៅក្នុងខេត្ត Baluchistan សម្លាប់មនុស្សអស់២៥នាក់ផងដែរ។ ប្រទេសចិនក៏មានការព្រួយបារម្ភអំពីពួកសកម្មប្រយុទ្ធនៅប៉ាគីស្ថានដែលប្រទេសចិនមើលឃើញថាមានក្រុមបំបែកខ្លួនជាច្រើន ហើយមនុស្សជាច្រើនរយនាក់ស្លាប់នៅក្នុងជម្លោះហិង្សាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕