ស្លាប់ និងរបួស៣នាក់ក្នុងការវាយប្រហារប្រដាប់អាវុធនៅស្រុក Balad

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧

សារព័ត៌មាន Alsumaria រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថាមានប្រភពសន្តិសុខមួយនៅក្នុងខេត្ត Salahuddin បានជូនដំណឹងថាជនស៊ីវិលម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារប្រដាប់អាវុធមួយនៅក្នុងស្រុក Balad ភាគខាងត្បូងទីក្រុង Tikrit ប្រទេសអ៊ីរ៉ាក់។​ ប្រភពនេះបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង៦នាក់បាញ់ប្រហារដោយគ្នានរើសមុខកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះនៅក្នុងស្រុក Balad ដែលបណ្តាលឲ្យជនស៊ីវិលម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ ប្រភពដដែលបានឲ្យដឹងទៀតថាកងកម្លាំងសន្តិសុខបានហ៊ុមព័ទ្ធជុំវិញតំបន់កើតហេតុ ខណៈដែលអ្នករបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ចំណែកឯអ្នកស្លាប់បានបញ្ជូនទៅកាន់នាយកដ្ឋានកោសល្យវិច័យ។ គួរឲ្យកត់សម្គាល់ថាប្រទេសអ៊ីរ៉ាក់កំពុងមើលឃើញពីស្ថានភាពដ៏អស្ចារ្យនៅទីកន្លែងដែលប្រតិបត្ដិការយោធាកំពុងបន្តរុញច្រានក្រុមរដ្ឋអ៊ីស្លាមឲ្យចាកចេញពីតំបន់ដែលពួកគេកាន់កាប់។ ទន្ទឹមនឹងនេះដែរក្រុមចម្រុះអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងតែដឹកនាំយន្តហោះចម្បាំងជាច្រើនវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់ក្រុមភេរវករដែលធ្វើឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងរបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here