កូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលមួយទៀតខណៈដែលកូរ៉េខាងត្បូងពន្យារពេលតម្លើងប្រព័ន្ធ THAAD

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧

កងកម្លាំងយោធាកូរ៉េខាងត្បូងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលនៅឆ្នេរសមុទ្រភាគខាងកើត១ថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងពន្យារពេលការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងមីស៊ីលរបស់កូរ៉េខាងជើង។ ការដំណើរការមីស៊ីលនេះគឺជាការសាកល្បងចុងក្រោយរបស់កូរ៉េខាងជើងបន្ទាប់ពីដាក់សម្ពាធពីពិភពលោកដើម្បីទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែរដែលមានរយៈពេលមិនដល់១សប្តាហ៍ផងបន្ទាប់ពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិអនុម័តទណ្ឌកម្មថ្មីលើកូរ៉េខាងជើង។ កូរ៉េខាងត្បូងនៅថ្ងៃពុធនេះនិយាយថាខ្លួននឹងបិទការតម្លើងប្រព័ន្ធការពារមីស៊ីល THAAD ដែលនៅសេសសល់របស់សហរដ្ឋអាមេរិកសិន ក្រោយពេលដែលសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងគឺប្រទេសចិនហាក់ដូចជាខឹងសម្បារចំពោះរឿងនេះ ហើយនេះក៏ជាសញ្ញាដំបូងនៃការបន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសទាំង២នេះផងដែរ។ គ្រាប់មីស៊ីលបាញ់នៅព្រឹកថ្ងៃព្រហស្បតិ៍ចេញពីឆ្នេរ Wonsan ប្រទេសកូរ៉េខាងជើងនឹងហោះនៅក្នុងល្បឿន២០០គីឡូម៉ែត្រ។ ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន កូរ៉េខាងជើងធ្វើតេស្តគ្រាប់មីស៊ីលជាច្រើនដងដែលមិនធ្លាប់មានពីមុនមក ហើយកូរ៉េខាងជើងក៏អភិវឌ្ឍទៅលើគ្រាប់មីស៊ីលផ្លោងដែលអាចវាយប្រហារទៅដល់ទឹកដីរបស់សហរដ្ឋអាមេរិកបាន។ គ្រាប់ម៉ីស៊ីលបាញ់ផ្លោងនេះប្រហែលជាប្រើប្រាស់សម្រាប់ទប់ស្កាត់ការវាយប្រហារពីនាវាចម្បាំងលើទឹករបស់ខ្មាំងសត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here