ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧
កូរ៉េខាងត្បូងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាជនជាតិកូរ៉េខាងជើង២នាក់សម្រេចចិត្តសុំមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្រោយពេលជួយសង្គ្រោះពួកគេកាលពីសប្តាហ៍មុននេះពីដែនទឹកឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបនេះ។ ប្រជាជនក្រីក្រជាច្រើនរបស់កូរ៉េខាងត្បូងដែលជារឿយៗតែងតែស្នើរសុំរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង (លទ្ធិប្រជាធិបតេយ្យ) តាមរយៈការធ្វើដំណើរតាមទូកតូចមួយឆ្លងកាត់ដែនសមុទ្រនៃព្រំដែនជម្លោះប្រទេសទាំង២នេះ។ ប៉ុន្តែការចុះចូលភាគច្រើនគឺទៅកាន់ប្រទេសចិន។ កងកម្លាំងជើងទឹក និងឆ្មាំសមុទ្ររបស់កូរ៉េខាងត្បូងជួយសង្គ្រោះមនុស្ស៤នាក់កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ហើយមនុស្ស៤នាក់នេះត្រូវអាជ្ញាធររបស់កូរ៉េខាងត្បូងសាកសួរមុនពេលបញ្ជូនពួកគេទៅកាន់ប្រទេសកំណើតវិញ។ បុរស២នាក់ស្នើរអាជ្ញាធរថាពួកគេចង់រស់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានម្នាក់អាយុប្រមាណជា៥០ និងម្នាក់ទៀតអាយុប្រមានជា២០ឆ្នាំ។ ចំណែកមនុស្ស២នាក់ទៀតនឹងបញ្ជូនត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ។ កាលពីមុននៅពេលដែលជនជាតិកូរ៉េត្រូវជួយសង្គ្រោះនៅក្នុងដែនទឹករបស់កូរ៉េខាងត្បូងពួកគេសម្រេចចិត្តចង់រស់នៅកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងចោទប្រកាន់ថាកូរ៉េខាងត្បូងរក្សាទុកពួកគេដើម្បីប្រឆាំងនឹងឆន្ទះរបស់កូរ៉េខាងជើង។ ភាពតានតឹងរបស់ឧបទ្វីបទាំង២នេះមានការកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកូរ៉េខាងជើងធ្វើការទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថានៅថ្ងៃព្រហស្បតិ៍នេះកូរ៉េខាងជើងទើបតែបាញ់គ្រាប់មីស៊ីលប្រឆាំងនាវាចម្បាំងនៅលើដែនទឹកឆ្នេរសមុទ្រខាងកើតរបស់ខ្លួនផងដែរ៕