មេដឹកនាំកូរ៉េខាងជើងត្រួតពិនិត្យដោយផ្ទាល់ទៅលើការបាញ់សាកល្បងមីស៊ីលថ្មីប្រឆាំងនាវាចម្បាំង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៧

ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍នៅថ្ងៃសុក្រនេះថាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ចុះត្រួតពិនិត្យផ្ទាល់នៃការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីប្រឆាំងទៅនឹងនាវាចម្បាំងដែលអាចបាញ់ចំគោលដៅ (នាវាចម្បាំង) ទាំងអស់នោះបាន។ គ្រាប់រ៉ូកែតថ្មីនេះមានអនុភាពខ្លាំងក្លាក្នុងការវាយប្រហារទៅលើនាវាចម្បាំងដែលព្យាយាមវាយប្រហារទៅលើ DPRK ប្រទេសកូរ៉េខាងជើងបាន។ DPRK សំដៅទៅលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ កងកម្លាំងយោធាកូរ៉េខាងត្បូងនិយាយថាទីក្រុងព្យុងយ៉ាងចាប់ផ្តើមបាញ់គ្រាប់មីស៊ីលជាច្រើននៅព្រឹកថ្ងៃព្រហស្បតិ៍នេះចេញពីឆ្នេរភាគខាងកើតរបស់ខ្លួនដែលហោះហើរនៅក្នុងល្បឿន២០០គីឡូម៉ែត្រ។ ការចាប់ផ្តើមបាញ់គ្រាប់មីស៊ីលនេះមានរយៈពេលមិនដល់មួយសប្តាហ៍ទេ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសកូរ៉េខាងជើង ហើយលោកប្រធានាធិបតី Moon Jae-in កូរ៉េខាងត្បូងក៏សង្ឃឹមក្នុងកិច្ចពិភាក្សានៅទីក្រុងព្យុងយ៉ាងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងរាយការណ៍ថាការបាញ់គ្រាប់មីស៊ីលនេះចាប់ផ្តើមនៅថ្ងៃបន្ទាប់។ KCNA និយាយថា “គ្រាប់រ៉ូកែតនេះបាញ់ចំគោលដៅត្រឹមត្រូវនៅលើដែនទឹកនៃសមុទ្រខាងកើតប្រទេសកូរ៉េ។ គ្រាប់រ៉ូកែតនេះគឺជាអាវុធថ្មីរបស់កូរ៉េខាងជើងដែលបាញ់ជាលើកទី១នៅក្នុងសមយុទ្ធយោធារបស់ពួកគេនៅក្នុងឆ្នាំនេះ”។ កូរ៉េខាងជើងទើបតែបង្ហាញអាវុធថ្មីៗជាច្រើននៅក្នុងក្បួនយោធាទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងថ្ងៃទី១៥ ខែមេសាដើម្បីប្រារព្ធខួបកំណើតស្ថាបនិកមេដឹកនាំរបស់រដ្ឋរួមជាមួយនឹងការបាញ់សាកល្បងអាវុធនេះផងដែរ។ ក្រោមការដឹកនាំជំនាន់ទី៣របស់លោក គីម ជុងអ៊ុន កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលដែលមិនធ្លាប់មានពីមុនមកនោះទេ ហើយកូរ៉េខាងជើងក៏ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងដែលមានសមត្ថភាពបាញ់ដល់ដែនដីសហរដ្ឋអាមេរិក។ ចាប់តាំងពីដើមឆ្នាំ ២០១៦ កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលរាប់សិបគ្រាប់មកហើយ និងបាញ់សាកល្បងគ្រាប់បែកនុយក្លេរអ៊ែរចំនួន២លើកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here