ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៧
សារព័ត៌មានអាជីវកម្ម Nikkei រាយការណ៍នៅថ្ងៃសុក្រថាក្រសួងពាណិជ្ជកម្មជប៉ុននឹងចាប់ផ្តើមពិនិត្យឡើងវិញទៅលើមូលដ្ឋានផែនការថាមពលរបស់រដ្ឋាភិបាល និងពិចារណាអំពីតម្រូវការនៃការកសាងរោងចក្រថាមពលនុយក្លេអ៊ែរថ្មីឬការជំនួសទៅលើរោងចក្រដែលមានស្រាប់នៅពេលអនាគត។ របាយការណ៍នេះរាយការណ៍ថាក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មនឹងចាប់ផ្តើមជជែកពិភាក្សាគ្នាពីអនាគតនៃថាមពលនុយក្លេអ៊ែរគ្រោងនឹងធ្វើឡើងនៅដើមខែនេះ។ ក្រសួងនេះមានគោលបំណងក្នុងការរៀបចំផែនការថាមពលដែលអនុម័តដោយគណៈរដ្ឋមន្រ្តីដែលនឹងបញ្ចប់នៅចុងខែមីនាឆ្នាំក្រោយនេះ។ រដ្ឋាភិបាលនឹងរក្សាទុកគម្រោងបច្ចុប្បន្នរបស់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើថាមពលនុយក្លេអ៊ែរ ប៉ុន្តែខ្លួននឹងស្នើរទឹកប្រាក់តិចតួចបំផុតសម្រាប់ការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែររយៈពេលវែង និងការរក្សាបច្ចេកវិទ្យានេះ។ ឧបសគ្គនៃការផ្លាស់ប្តូរគោលនយោបាយគឺមានកម្រិតខ្ពស់ដោយសារតែការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះថាមពលនុយក្លេអ៊ែរចាប់តាំងពីមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅទីក្រុង Fukushima ក្នុងឆ្នាំ២០១១៕