កងកម្លាំងយោធាភូមារកឃើញបំណែកយន្តហោះ និងសាកសពមនុស្ស១០នាក់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧

កងកម្លាំងយោធាភូមានៅថ្ងៃព្រហស្បតិ៍នេះនិយាយថាខ្លួនរកឃើញបំណែកយន្តហោះមួយដែលធ្លាប់នៅក្នុងសមុទ្រ Andaman និងការបាត់ខ្លួនមនុស្ស១២០នាក់ដែលក្នុងនោះក៏មានកុមារផងដែរ។ អ្នកនាំពាក្យកម្លាំងយោធានិយាយប្រាប់ AFP ថា “យើងរកឃើញយន្តហោះ និងសាកសពមនុស្សស្លាប់នៅព្រឹកម៉ោង៨:២៥នាទី”។ សាកសពមនុស្ស១០នាក់ដែលក្នុងនោះមានមនុស្សជំទង់៦នាក់ និងក្មេង៤នាក់រកឃើញនៅចម្ងាយប្រមាណជា​៣៥គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងទីក្រុង Launglon ដោយកងទ័ពជើងទឹក និងនាវាស៊ីវិល នេះបើតាមការបញ្ជាក់របស់យោធានៅក្នុងសេចក្តីថ្លែងការណ៍នៅលើ Facebook ផ្លូវការរបស់ខ្លួន។ នាវារបស់កងកម្លាំងជើងទឹក៩គ្រឿង យន្តហោះកងកម្លាំងយោធា៥គ្រឿង និងឧទ្ធម្ភាគចក្រយោធា២គ្រឿងត្រូវបញ្ជូនដើម្បីស្វែងរកយន្តហោះដែលបាត់កាលពីថ្ងៃពុធនៅពេលដែលហោះចេញពីភាគខាងត្បូងនៃទីក្រុង Myeik ទៅកាន់ទីក្រុង Yangon។ ការស្វែងរកក៏មានការជួយពីទូកជនស៊ីវិលផងដែរ។ មានព័ត៌មានផ្ទុយគ្នាអំពីចំនួនអ្នកជិះនៅលើយន្តហោះនេះ ប៉ុន្តែផ្តល់ព័ត៌មានចុងក្រោយរបស់កងកម្លាំងយោធានិយាយថាយន្តហោះនេះផ្ទុកអ្នកដំណើរចំនួន១២២នាក់។ អ្នកដំណើរច្រើនជាងពាក់កណ្តាលជាក្រុមគ្រួសាររបស់កងកម្លាំងយោធារួមមានក្មេង១៥នាក់ ទាហាន៣៥នាក់ និងសមាជិកនាវិក១៤នាក់។ ចំនែកអ្នកដំណើរផ្សេងទៀតកំពុងនៅតាមផ្លូវទៅត្រួតពិនិត្យសុខភាព និងចូលរួមនៅសាលារៀន។ វាគឺជារដូវម៉ូសុងនៅក្នុងប្រទេសភូមា ប៉ុន្តែវាមិនមានរបាយការណ៍ណាមួយបញ្ជាក់ថាមានអាកាសធាតុខ្យល់ព្យុះនោះទេនៅក្នុងតំបន់នេះ។ ប្រភពជាច្រើនប្រាប់ AFP ថាកំទេចកំទីជាច្រើនត្រូវគេរកឃើញនៅឆ្នេរសមុទ្រ Dawei ដែលមានចម្ងាយហោះហើររយៈពេល១ម៉ោងទៀតទើបដល់ទីក្រុង Yangon។ កង់យន្តហោះ អាវសង្គ្រោះជីវិតចំនួន២ និងកាបូបសម្លៀកបំពាក់ជាច្រើនទៀតត្រូវគេរកឃើញ និងជឿជាក់ថាចេញពីយន្តហោះដែលបាត់ខ្លួននេះ។ បំណែកប្រេងក៏ត្រូវគេរកឃើញនៅចម្ងាយប្រមាណជា១៨ម៉ាយ៍ពីក្រុង Dawei នេះបើតាមការបញ្ជាក់របស់កងកម្លាំងយោធា។ យន្តហោះដែលបាត់ខ្លួននេះទិញនៅក្នុងខែមីនាឆ្នាំ២០១៦ ដែលទើបតែហោះហើរបានចំនួន៨០៩ម៉ោងប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here