ការឡោមព័ទ្ធនៅទីក្រុង Melbourne៖ ប៉ូលិសវាយឆ្មក់ដល់ផ្ទះលើករណីរក្សាទុកអាវុធខុសច្បាប់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៧

ប៉ូលិសអូស្រ្តាលីប្រមាណជា១៥០នាក់បានវាយឆ្មក់ចូលផ្ទះចំនួន៣ បន្ទាប់ពីមានការបាញ់សម្លាប់ក្មាន់កាំភ្លើងកាលពីសប្តាហ៍មុន។ កាលពីថ្ងៃច័ន្ទសប្តាហ៍មុនប៉ូលិសបាញ់សម្លាប់ក្មាន់កាំភ្លើង Khayre បន្ទាប់ពីជននេះសម្លាប់បុរសម្នាក់ និងចាប់ស្រ្តីម្នាក់ជាចំណាប់ខ្មាំង និងបង្ករឲ្យប៉ូលិស៣នាក់រងរបួស។ ការវាយឆ្មក់លើផ្ទះចំនួន៣នេះមានគោលបំណងស្វែងរកការពិតថាតើ Khayre រក្សាទុកអាវុធបែបណាមុនពេលដែលគេសង្ស័យថាគាត់បានប្រព្រឹត្តអំពើរភេវរកម្ម។ ប៉ូលិសបានបន្ថែមទៀតថា Khayre មានអាយុ២៩ឆ្នាំបាននិយាយទាក់ទងនឹងក្រុមឧទ្ទាមអ៊ីស្លាមក្នុងពេលឡោមព័ទ្ធរបស់ប៉ូលិសកាលពីសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here