ប្រទេសទួរគីនឹងនិរទេសអ្នកថតរូបជនជាតិបារាំងលោក Mathias Depardon

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៧

អ្នកថតរូបជនជាតិបារាំងដែលប៉ូលិសទួរគីចាប់ឃុំខ្លួននៅជិតព្រំដែនប្រទេសស៊ីរីកាលពីសប្តាហ៍មុនត្រូវបានដោះលែងឲ្យមានសិទ្ធសេរីភាព  និងត្រៀមនិរទេសខ្លួន។ លោក Mathias Depardon អាយុ៣៧ឆ្នាំជនជាតិបារាំងត្រូវសមត្ថកិច្ចទួរគីចាប់ខ្លួននៅទីក្រុង Gaziantep ពីបទថតរូបយោធាឃើដ។ យោងតាមក្រុមអ្នកសារព័ត៌មានគ្មានដែនបានឲ្យដឹងថាការឃុំខ្លួនរបស់អ្នកថតរូបនេះជាអំពើរខុសច្បាប់។ អ្នកថតរូបនេះបានថតរូបក្រុម PKK ដែលគេហាមឃាត់ និងបានយករូបភាពទៅចុះផ្សាយនៅលើបណ្តាញសារព័ត៌មានបាំរាំងនេះបើយោងតាមប្រភពព័ត៌មានពី RSF។ ក្រោយពេលចាប់អ្នកថតរូបឃុំខ្លួនប៉ូលិសបានចូលមើលលើអាខោនបណ្តាញសង្គមរបស់អ្នកថតរូបនេះបានឃើញរូបភាពទាំងនោះ។ កាលពីសប្តាហ៍មុនប្រធានាធិបតីប្រទេសបារាំងលោក Emmanuel Macron ប្រញាប់ទៅជួបប្រធាធិបតីប្រទេសទួរគីលោក Recep Tayyip Erdogan ដើម្បីសម្របសម្រួលដោយធ្វើការសុំទោសជំនួសអ្នកថតរូបម្នាក់នោះ។ សប្តាហ៍នេះលោក Mathias Depardon ត្រូវគេដោះលែងឲ្យមានសិទ្ធសេរីភាព  និងត្រៀមនិរទេសចេញពីប្រទេសទួរគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here