កងកម្លាំងយោធាហ្វីលីពីន៖ ទាហាន១៣នាក់ស្លាប់នៅក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៧

អ្នកនាំពាក្យកងកម្លាំងយោធានិយាយនៅថ្ងៃសៅរ៍នេះថាទាហានហ្វីលីពីនចំនួន១៣នាក់ស្លាប់នៅក្នុងការប្រយុទ្ធគ្នាមួយនៅក្នុងទីក្រុង Marawi ដើម្បីដណ្តើមយកទីក្រុងភាគខាងត្បូងពីពួកសកម្មប្រយុទ្ធដែលចងសម្ព័ន្ធជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម។ លោកវរសេនីយ៍ទោ Jo-Ar Herrera ប្រាប់នៅក្នុងសន្និសីទកាសែតថាទាហាន១៣នាក់នេះស្លាប់នៅអំឡុងពេលប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយកាលពីថ្ងៃសុក្រនៅពេលដែលប្រតិបត្តិការចាប់ផ្តើម។ ការស្លាប់របស់កងកម្លាំងសន្តិសុខមានចំនួន៥៨នាក់ ជនស៊ីវិល២០នាក់ និងក្រុមយុទ្ធជនឧទ្ទាមជាច្រើនរយនាក់ទៀតស្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងទីក្រុង Marawi។ ក្រុមសកម្មប្រយុទ្ធនេះមានឈ្មោះថា Maute ដែលជាសត្រូវដ៏ធំរបស់កងកម្លាំងទាហានរដ្ឋាភិបាល។ កងកម្លាំងយោធាហ្វីលីពីននិយាយថាខ្លួនមានបំណងបញ្ចប់ការឡោមព័ទ្ធនេះត្រឹមថ្ងៃចន្ទដែលជាថ្ងៃឯករាជ្យជាតិរបស់ហ្វីលីពីន។ លោក Herrera និយាយបន្ថែមថា “ដរាបណាយើងនៅតែប្រយុទ្ធយើងនៅតែអាចកំទេចបំផ្លាញក្រុមភេរវករនៅក្នុងតំបន់ដែលយើងទៅដល់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here