កងកម្លាំងទាហានអាមេរិក៣នាក់ស្លាប់នៅក្នុង “ការវាយប្រហារនៅអាហ្គានីស្ថាន”

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៧

មន្ទីរបញ្ចកោណនិយាយថាកងកម្លាំងទាហានអាមេរិក៣នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួសនៅក្នុងការចុះប្រតិបត្តិការក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្គានីស្ថាននៅថ្ងៃសៅរ៍នេះ។ ក្រុមតាលីបង់អះអាងទទួលខុសត្រូវទៅលើការស្លាប់ និងការបង្ករហេតុនៅក្នុងស្រុក Achin ដែលជំទាស់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ មន្ទីរបញ្ចកោណនិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងទាហានរងរបួសត្រូវគេជម្លៀសចេញដើម្បីព្យាបាលរបួស។ “ហេតុការណ៍នេះស្ថិតនៅក្រោមការស៊ើបអង្កេត”។ អ្នកនាំពាក្យនៅក្នុងខេត្តនេះលោក Attaullah Khogyani ប្រាប់សារព័ត៌មាន AFP ថា “កងកម្មង់ដូអាហ្គានីស្ថានចាប់ផ្តើមបើកការបាញ់ប្រហារទៅលើកងកម្លាំងទាហានអាមេរិក និងស្លាប់នៅក្នុងការបាញ់ប្រហារនេះផងដែរ”។ អ្នកនាំពាក្យពួកតាលីបង់លោក Zabihullah Mujahid អះអាងនៅលើបណ្តាញសង្គម Twitter ថាកងកម្លាំងទាហានសហរដ្ឋអាមេរិក៤នាក់ស្លាប់នៅក្នុងការវាយប្រហារនេះ។ កាលពីខែមេសាកងកម្លាំងយោធាអាមេរិកទម្លាក់គ្រាប់បែក (មិនមែននុយក្លេអ៊ែរ) ទៅលើគុហាជាច្រើននៅស្រុក Achin ដែលជាកន្លែងរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ការដាក់ពង្រាយនេះមានឈ្មោះហៅថា Mother Of All Bombs ដែលសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ ប៉ុន្តែការប្រយុទ្ធគ្នានៅតំបន់នេះនៅតែបន្តរ។ កងកម្លាំងសហរដ្ឋអាមេរិកសហការគ្នាជាមួយកងកម្លាំងទាហានអាហ្គានីស្ថានក្នុងការវាយឆ្មក់ទៅលើក្រុមរដ្ឋអ៊ីស្លាម Khorasan ដែលអះអាងថាមានមូលដ្ឋានពីក្រុមសកម្មប្រយុទ្ធនៅអ៊ឺរ៉ាក់ និងស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here