ប្រទេសអូស្រ្តាលីគ្រោងសាងសង់ពន្ធធនាគារដំបូងបំផុតក្នុងគោលបំណងបំបែកពួកសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៧

ប្រទេសអូស្រ្តាលីគ្រោងនឹងសាងសង់ពន្ធនាគារដំបូងបំផុតដែលមានគោលដៅក្នុងការបំបែកពួកសកម្មប្រយុទ្ធ និងបញ្ឈប់ការរីករាលដាលនៃជំនឿរ៉ាឌីកាល់តាមរយៈប្រព័ន្ធពន្ធនាគារដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អំពើភេរវកម្ម។ ពន្ធនាគារថ្មីនេះនឹងបំពាក់ដោយប្រព័ន្ធសុវត្ថិភាពកម្រិតអតិបរិមា និងផ្ទុកអ្នកទោស៥៤នាក់ដែលនឹងត្រូវបំបែក និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។ លោក Berejiklian និយាយទៅកាន់អ្នកយកព័ត៌មានថា “យើងនឹងផ្តល់ទឹកប្រាក់៤៧លានដុល្លារអាមេរិកសម្រាប់រយៈពេល៣ឆ្នាំទៀតដើម្បីបំបែកក្រុមអ្នកទោសដែលទំនងជាព្យាយាមពង្រីកជំនឿរ៉ាឌីកាល់តាមរយៈប្រព័ន្ធធនាគារនេះ”។ រដ្ឋាភិបាលនិយាយថាមានមនុស្ស៣៣នាក់ស្ថិតក្នុងប្រព័ន្ធពន្ធនាគារនៅ New South Wales ដែលជាប់ពន្ធនាគារដោយសារតែបទល្មើសភេរវកម្ម។ ប្រទេសអូស្រ្តាលីត្រូវគេមើលឃើញថាជាប្រទេសដែលមានការបំផុសទៅលើជំនឿសាសនាអ៊ីស្លាមនិយម និងការវាយប្រហារជាច្រើន។ លោក Berejiklian និយាយបន្ថែមថា “យើងគឺជារដ្ឋាភិបាល យើងនឹងធានាយ៉ាងច្បាស់ថា យើងនឹងបន្តកិច្ចការងារដ៏តឹងរ៉ឹងនេះដើម្បីកាត់បន្ថយ និងបញ្ឈប់សកម្មភាពភេរវកម្ម”។ កាលពីសប្តាហ៍មុននេះ លោកនាយករដ្ឋមន្ត្រី Malcolm Turnbull បង្ហាញសញ្ញាក្នុងការកែទម្រង់ច្បាប់ទៅលើលក្ខខណ្ឌក្នុងការដោះលែងរួមទាំងការហាមប្រាមទៅលើការដោះលែងជនល្មើសពាក់ព័ន្ធទៅនឹងករណីហិង្សាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងពួកសកម្មប្រយុទ្ធ ជាពិសេសការឡោមព័ទ្ធ (សម្លាប់មនុស្ស) ដែលអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ីស្លាមកាលពីថ្ងៃចន្ទ។ ប៉ូលិសបាញ់សម្លាប់ខ្មាន់កាំភ្លើង Yacqub Khayre នៅក្នុងទីក្រុង Melbourne បន្ទាប់ពីគាត់សម្លាប់មនុស្សម្នាក់នៅក្នុងម្តុំផ្ទះល្វែងមួយ និងចាប់ស្ត្រីម្នាក់ជាចំណាប់ខ្មាំងអស់រយៈពេលជាច្រើនម៉ោង។ កាលពីថ្ងៃព្រហស្បតិ៍ប៉ូលិសនៅក្នុង New South Wales ផ្តល់សិទ្ធិអំណាចដល់មន្ត្រីអាជ្ញាធរក្នុងការបាញ់សម្លាប់ជនសង្ស័យជាប់ពាក់ព័ន្ធទៅនឹងអំពើភេរវកម្ម បើទោះបីជាអ្នកវាយប្រហារនោះមិនទាន់បង្ករការវាយប្រហារជាក់ស្តែងក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here