រកឃើញចំនួនសាកសពពាក់កណ្តាលពីហេតុការណ៍ធ្លាក់យន្តហោះរបស់ភូមា

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៧

កងទ័ពនិយាយនៅថ្ងៃអាទិត្យនេះថាក្រុមកងកម្លាំងស្វែងរកក្នុងប្រទេសភូមាពេលនេះរកឃើញចំនួនសាកសពបានជិតពាក់កណ្តាលហើយក្នុងចំណោមមនុស្សទាំងអស់ដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាកាលពីសប្តាហ៍មុន។ យន្តហោះ Shaanxi Y8 ផ្ទុកមនុស្ស១២២នាក់ក្នុងនោះមានទាហាន សមាជិកនាវិក កុមារ និងសាច់ញាតិផ្សេងទៀតរបស់ក្រុមយោធា ធ្លាក់ចូលក្នុងសមុទ្រ Andaman កាលពីថ្ងៃពុធ។ កងទ័ពជើងទឹក និងនាវានេសាទព្យាយាមយ៉ាងខ្លាំងក្នុងការស្វែងរកជនរងគ្រោះខណៈដែលមានព្យុះមូសុងយ៉ាងខ្លាំងនៅលើសមុទ្រ។ កងទ័ពនិយាយថាពួកគេរកឃើញសាកសពចំនួន៥៩សាកសពត្រឹមពេលរសៀលថ្ងៃអាទិត្យនេះ។ នៅមិនទាន់មានការពន្យល់បញ្ជាក់ជាផ្លូវការសម្រាប់មូលហេតុនៃការធ្លាក់យន្តហោះនេះទេ។ លោកប្រមុខកងទ័ព Min Aung Hlaing ប្រាប់នៅថ្ងៃអាទិត្យថាបញ្ហាអាកាសធាតុអាចជាកត្តាដែលធ្វើអោយម៉ាស៊ីនផ្អាកដំណើរការ។ យ៉ាងណាមិញបើទោះបីជាពេលនេះស្ថិតនៅក្នុងរដូវមូសុងដែលមានភ្លៀងធ្លាក់ខ្លាំងក្តី ប៉ុន្តែខណៈដែលយន្តហោះបើកបរពីភាគខាងត្បូងទីក្រុង Mayeik ទៅកាន់ទីក្រុង Yangon និងបាត់សញ្ញាទាក់ទងនោះមិនមានព្យុះអ្វីនោះទេ។ យន្តហោះម៉ាស៊ីន៤នេះមានអាយុកាលមិនទាន់បាន២ឆ្នាំផង និងហោះហើរទើបតែបានរយៈពេល៨០០ម៉ោងប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថានៅពេលដែលព្យុះ Cyclone Nargis វាយប្រហារមកកាន់ប្រទេសភូមានៅក្នុងឆ្នាំ២០០៨សម្លាប់មនុស្សប្រមាណជា៥០,០០០នាក់នោះ កងទ័ពបដិសេធមិនទទួលជំនួយជាពិសេសពីអន្តរជាតិដែលបង្ករអោយមានការរីករាលដាលនៃកំហឹង និងការរិះគន់យ៉ាងខ្លាំងក្នុងប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here