ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon តែងតាំងអតីតមេបញ្ជាការកងទ័ពជើងទឹកជារដ្ឋមន្រ្តីការពារជាតិ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៧

ការិយាល័យប្រធានាធិបតីនិយាយថាលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in សម្រេចតែងតាំងអតីតមេបញ្ជាការកងទ័ពជើងទឹកជារដ្ឋមន្រ្តីការពារជាតិកាលពីថ្ងៃអាទិត្យនេះ។ ការិយាល័យប្រធានាធិបតី Blue House និយាយថា លោក Song Young-moo មានលក្ខណៈសម្បត្តិល្អបំផុតក្នុងការទប់ទល់ទៅនឹងការគំរាមកំហែងគ្រាប់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Song មិនត្រូវការអនុម័តពីសភានោះទេសម្រាប់ការតែងតាំងនេះ ប៉ុន្តែលោកត្រូវតែចូលរួមនៅក្នុងសវនាការដើម្បីឆ្លើយសំណួរពីសមាជិកសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here