នាយករដ្ឋមន្រ្តី Abadi នឹងទៅទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះដើម្បីពិក្សាគ្នាលើវិបត្តិឈូងសមុទ្រ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៧

ប្រភពពីការទូតអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃចន្ទនេះថានាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi នឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនាថ្ងៃពុធខាងមុខនេះដើម្បីជួបពិក្សាជាមួយនឹងព្រះមហាក្សត្រ Salman bin Abdulaziz។ យោងតាមសារព័ត៌មាន DPA បានឲ្យដឹងថារបៀបវារៈនៃកិច្ចពិភាក្សានេះនឹងដោះស្រាយលើបញ្ហាមួយចំនួនជាពិសេសដោះស្រាយលើបញ្ហាតានតឹងតាមបណ្តារដ្ឋដែលស្ថិតនៅតាមឈូងសមុទ្រអារ៉ាប់ពីការសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតាពីសំណាក់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសបារ៉ែន និងអារ៉ាប់រួមដែលចោទប្រកាន់ថាប្រទេសកាតាបានផ្តល់ហិរញ្ញប្បទានសម្រាប់អំពើភេរវកម្ម និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ លោក Abadi ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុននេះថាប្រទេសរបស់លោកមិនមែនជាភាគីដែលមានវិបត្តិជាមួយនឹងប្រទេសកាតានោះទេ លោកបន្ថែមទៀតថាប្រទេសរបស់លោកចង់រក្សាទំនាក់ទំនងល្អជាមួយភាគីទាំងអស់ដែលកំពុងមានវិបត្តិ។ បរិយាកាសវិជ្ជមានរវាងប្រទេសទាំង២ អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីតចាប់តាំងពីមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអារ៉ា​ប៊ី​សា​អូឌីតលោក ​Adel al-Jubeir ទៅកាន់ទីក្រុងបាដាដកាលពីខែកុម្ភៈ និងដំណើរទស្សនកិច្ចថ្មីបន្ថែមផ្សេងទៀតកាលពីខែឧសភារបស់រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសា​អូឌីតលោក Khaled Al-Faleh ដែលពិភាក្សាលើបញ្ហាតម្លៃប្រេងលើទីផ្សារ។ ប្រភពដដែលបាននិយាយថាភាគីទាំង២ប្រទេសអារ៉ា​ប៊ី​សា​អូឌីត និងអ៊ីរ៉ាក់បានខ្នះខ្នែងសហការគ្នាលើបញ្ហាព្រួយបារម្មណ៍ទាក់ទង់នឹងអំពើភេរវកម្មក្នុងតំបន់ និងទំនាក់ទំនងគ្នាជាមួយប្រទេសអ៊ីរ៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here