ប្រភពពត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៧
ប៉ូលិសស្រីម្នាក់អាយុ២៦ឆ្នាំបានបាញ់តបតជាមួយបុរសម្នាក់នៅស្ថានីយ៍រថភ្លើងដើម្បីការពារជិវិតក្រោយពេលត្រូវបុរសម្នាក់នោះឆក់កាំភ្លើងពីប៉ូលិស និងបាញ់ក្បាល របស់នាងនៅស្ថានីយ៍ក្នុងក្រុង Munich។ ប៉ូលិសស្រីបាញ់តបតវិញ បណ្តាលឲ្យបុរសម្នាក់នោះរងរបួសស្រាល។ ប៉ូលិសបានឲ្យដឹងថាអ្នកវាយ ប្រហារម្នាក់នេះមានអាយុ៣៧ឆ្នាំជាបុរសជនជាតិអាល្លឺម៉ង់កើតនៅ Bavaria។ បុរសនោះត្រូវគេចាប់ដាក់ពន្ធនាគារពីបទប៉ងធ្វើឃាត។ បុរសរូបនោះបានច្រានប៉ូលិសនៅពីមុខគាត់ខណៈដែលគាត់កំពុងធ្វើដំណើរទៅឡើងជិះរថភ្លើង។ គាត់បានសម្រេចចិត្តធ្វើការវាយប្រហារដោយខ្លួនឯងពុំមានពាក់ព័ន្ធនឹងករណីភេវរកម្មនោះទេនេះបើយោងតាមប្រសាសន៍របស់លោក Marcus da Gloria Martins។ ការបាញ់តបតនេះមិនបណ្តាលឲ្យប៉ះពាល់ដល់សាធារណៈជនក្បែរៗនោះទេ៕