ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២០នាក់ស្លាប់នៅក្នុងការបាញ់គ្រាប់ផ្លោងធុនធ្ងន់នៅព្រំដែនខេត្ត Diyala និងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៧

ប្រភពក្នុងស្រុកបានឲ្យដឹងថាអាវុធធុនធ្ងន់បាញ់ផ្លោងដោយកំណត់គោលដៅទៅលើក្រុមរដ្ឋអ៊ីស្លាមក្នុងតំបន់ Mutaibija លើបន្ទាត់ព្រំដែនរវាងខេត្ត Salahuddin និងខេត្ត Diyala។ លោក Udai al-Khadran អភិបាលក្រុង al- Khaled ប្រាប់សារព័ត៌មាន AlSumaria កាលពីថ្ងៃអង្គារនេះថាកងកម្លាំងអាកាសចាប់ផ្តើមវាយប្រហារកាលពីថ្ងៃច័ន្ទប្រឆាំងនឹងជម្រករបស់រដ្ឋអ៊ីស្លាមក្នុងតំបន់ Mutaibija ដែលស្ថិតលើបន្ទាត់ព្រំដែនរវាងខេត្ត Salahuddin និងខេត្ត Diyala។ លោកអភិលក្រុងឲ្យដឹងទៀតថាពួកសកម្មប្រយុទ្ធ២០នាក់ស្លាប់ និងរបួសខណៈដែលកន្លែងលាក់ខ្លួន និងទីជម្រកក៏ដូចជាគ្រឿងផ្ទុះរបស់ពួកគេត្រូវបានបំផ្លាញចោល។ ការវាយប្រហារនេះផ្តើមចេញពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលប្រឆាំងនឹងកងទ័ពសន្តិសុខ កងកម្លាំងគាំទ្ររដ្ឋាភិបាល និងជនស៊ីវិលក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះនៅភាគឦសាននៃខេត្ត Diyala ដែលជម្រុញឱ្យកងកម្លាំងអ៊ីរ៉ាក់ធ្វើការតបតវិញដើម្បីការពារការជ្រៀតចូលរបស់ពួកសកម្មប្រយុទ្ធក្នុងខេត្ត Salahuddin និងខេត្ត Kirkuk ជាពិសេសតំបន់ដែលលាតសន្ធឹងតាមបណ្តោយភ្នំ Hamreen និងក្រុង Al-Azeem។ ការវាយប្រហារម្តងម្កាលដែលគេមើឃើញថាកើតមានឡើងក្នុងតំបន់ Mutaibija ដោយក្រុមរដ្ឋអ៊ីស្លាមប្រឆាំងនឹងរដ្ឋាភិបាល និងកងទ័ពប៉ារ៉ាដែលដាក់ពង្រាយចាប់តាំងពីពេលដែលកងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកចាប់ផ្ដើមវាយលុកនៅទីតាំងសំខាន់ៗមួយចំនួនដើម្បីកាន់កាប់ឡើងវិញនៅតំបន់ដែលស្ថិតនៅក្រោមការគ្រប់​គ្រងរបស់រដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤មក។ គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមបានកាន់កាប់តំបន់សំខាន់ដែលតភ្ជាប់គ្នារវាងខេត្ត Diyala ខេត្ត Salahuddin និងខេត្ត Kirkuk ដែលបង្ករឲ្យមានការគំរាមកំហែងដល់តំបន់រំដោះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here