ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០១៧
ឡានបំផ្ទុះគ្រាប់បែកមួយបានវាយប្រហារភោជនីយដ្ឋាននៅក្នុងប្រទេស Somalia សម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់នៅភោជនីយដ្ឋានក្នុងក្រុង Mogadishu នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីមានសមត្ថកិច្ច។ អ្នកវាយប្រហារបានចាប់មនុស្សនៅក្នុងអគារជាចំណាប់ខ្មាំង។ ក្រុមឧទ្ទាម al-Shabab បានអះអាងថាពួកគេនៅពីក្រោយការវាយប្រហារនេះ។ យោងតាមប្រភពព័ត៌មានសាក្សីបានឲ្យដឹងថាបច្ចុប្បន្ននៅក្នុងសង្កាត់ទាំងមូលត្រូវបិទដោយកងកម្លាំងសន្តិសុខ និងប៉ូលីស៕