លោក Mattis ប្តេជ្ញាចិត្តមិនធ្វើឲ្យមានកំហុសដូចពីអតីតកាលទេនៅក្នុងប្រទេសអាហ្គានីស្ថាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៧

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Jim Mattis​ ប្តេជ្ញាចិត្តនៅថ្ងៃពុធនេះថា រដ្ឋបាលរបស់លោកប្រធានាធិបតី Trump នឹងមិនប្រព្រឹត្តិកំហុសដូចកាលពីអតីតកាលនោះទេនៅក្នុងការដោះស្រាយជាមួយអាហ្វហ្គានីស្ថានបន្ទាប់ពីលោកប្រធានាធិបតីប្រគល់អំណាចឲ្យលោកដើម្បីរៀបចំកម្លាំងកងទ័ពនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ លោក Mattis និយាយថា “គណៈប្រតិភូនៃអាជ្ញាធរ” អនុញ្ញាតអោយមន្ទីរបញ្ចកោណរៀបចំកម្លាំងកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងផ្តល់អំណាចយោធាកាន់តែច្រើននៅក្នុងប្រតិបត្តិការនេះ។ នាពេលបច្ចុប្បន្ននេះទាហានអាមេរិកប្រមាណជា៨,៤០០នាក់ និងកងកម្លាំងណាតូប្រមាណជា៥,០០០នាក់ទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក Mattis និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា​ “រដ្ឋបាលនេះនឹងមិនធ្វើកំហុសដូចពីអតីតកាលម្តងទៀតនោះទេ។ យើងមិនអនុញ្ញាតអោយអាហ្វហ្គានីស្ថានក្លាយជាចំណុចចាប់ផ្តើមនៃការវាយប្រហារសារជាថ្មីម្តងទៀតនៅលើទឹកដីកំណើតរបស់យើងឬនៅលើសម្ព័ន្ធមិត្តរបស់យើងនោះទេ”។ លោកសំដៅទៅលើជំរកដែលអតីតរដ្ឋភិបាលតាលីបង់ប្រគល់ឲ្យក្រុមអាល់កៃដាដែលវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១នៅទីក្រុងញ៉ូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន។ កាលពីពេលមុននេះលោក Mattis ប្រាប់សមាជិកសភាថាលោកនឹងធ្វើបទបង្ហាញជូនលោកប្រធានាធិបតី Trump អំពីយុទ្ធសាស្រ្តយោធាសហរដ្ឋអាមេរិកថ្មីសម្រាប់អាហ្វហ្គានីស្ថាននៅពាក់កណ្តាលខែកក្កដានេះ។ លោក Mattis បន្ថែមទៀតថា​ការសម្រេចចិត្តនេះនឹងយកមកពិគ្រោះយោបល់ជាមួយទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងៗដើម្បីស្វែងរកវិធីសាស្រ្តទូលំទូលាយនៅក្នុងជម្លោះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here