ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៧
សារព័ត៌មាន Qasioun រាយការណ៍កាលពីថ្ងៃពុធនេះថាកងកម្លាំងប្រជាធិបតេយ្យស៊ីរីចាប់ខ្លួនជនជាតិអង់គ្លេសម្នាក់ឈ្មោះ jihadi Jack ដែលជាអ្នកបានចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំ២០១៤។ Jack មានអាយុ២១ឆ្នាំបច្ចុប្បន្នត្រូវបានចាប់ដាក់ក្នុងពន្ធនាគារដោយកងកម្លាំងឃើដ។ ទោះជាយ៉ាងណា Jakc អះអាងថាបានបោះបង់ចោលក្រុមរដ្ឋអ៊ីស្លាម និងមនោគមវិជ្ជារបស់ពួកគេហើយ។ Jack បានអះអាងទៀតថារូបគាត់ត្រូវរដ្ឋអ៊ីស្លាមបោកបញ្ឆោត ប៉ុន្តែរូបគាត់បានឈប់ទៅវិញបន្ទាប់ឃើញក្រុមរដ្ឋអ៊ីស្លាមសម្លាប់ពួកអ្នកគាំទ្ររបស់ពួកគេខណៈដែលពួកអ្នកគាំទ្រនិយាយថាក្រុមភេរវករបានចាប់ពួកគេដាក់គុកចំនួន៣ដង ហើយបានគំរាមសម្លាប់ពួកគេទៀត។ Jack បានប្តូរមកកាន់សាសនាអ៊ីស្លាមកាលពីរៀននៅវិទ្យាល័យ ហើយបានធ្វើដំណើរទៅកាន់ប្រទេស Jordan ក្នុងឆ្នាំ២០១៤ បន្ទាប់មកបានផ្លាស់ទៅទីក្រុង Raqqa ប្រទេសស៊ីរីក្នុងឆ្នាំដដែល។ គាត់បានរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសអ៊ីរ៉ាក់។ ទោះជាយ៉ាងណាក៏ដោយប្រពន្ធ និងកូនរបស់គាត់កំពុងតែស្ថិតនៅក្នុងដែនដីដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាមនៅឡើយ ខណៈដែលរូបគាត់បានប្រាប់ឲ្យដឹងថាធ្វើដំណើរទៅទីក្រុង Raqqa ដើម្បីសម្រាកព្យាបាលបន្ទាប់ពីមានរបួសនៅក្នុងការបំផ្ទុះមួយ។ សារព័ត៌មាន Daily Star និយាយថា Jack បានទាក់ទងជាមួយអ្នករត់ពន្ធដែលបានជួយឱ្យគាត់ចេញពីទឹកដីដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាមមុនពេលកងកម្លាំងឃើដចាប់ខ្លួន។ គួរឱ្យកត់សម្គាល់នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីឆ្នាំមុនដោយសារព័ត៌មាន Independen បានឲ្យដឹងថា Jack បានច្រានចោលរបាយការណ៍ដែលថារូបគាត់ជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម ហើយបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ demonizing young Britons ដែលបានចុះផ្សាយថារូបគាត់បានប្តូរមកកាន់សាសនាអ៊ីស្លាមដែលជាការបោះពុម្ពផ្សាយកុហក៕