សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់នៅអាកាសយានដ្ឋានស៊ីដនីក្នុងដំណើរឆ្ពោះទៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៧

បុរសម្នាក់មានអាយុ២២ឆ្នាំត្រូវសមត្ថកិច្ចចាប់ខ្លួននៅអាកាសយានដ្ឋានស៊ីដនី ក្នុងករណីធ្វើដំណើរទៅប្រទេសស៊ីរី។ បច្ចុប្បន្ននេះការចំណាកស្រុករបស់ប្រជាជនអូស្រ្តាលីទៅកាន់ប្រទេសស៊ីរី និងតំបន់សែលឧទ្ទាម (IS) កាន់កាប់បានក្លាយជាករណីបទឧក្រិដ្ឋ។ ប៉ូលិសនៅភាគខាត្បូងតំបន់ Wales បាននិយាយថាបុរសម្នាក់នោះត្រូវគេចាប់ខ្លួននៅម៉ោង១០:០០ម៉ោងក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍។ ប៉ូលិសបានឲ្យដឹងថាតាមរយៈការស៊ើបអង្កេតជាបន្តបន្ទាប់នៅទីនោះពុំមានប្រការណាមួយដែលគម្រាមកំហែងដល់សារធារណៈជនឡើយ។ បុរសម្នាក់នោះត្រូវប៉ូលិសតាមដានអស់រយៈពេល៥ខែមកហើយ គិតមកដល់ថ្ងៃដែលប៉ូលីសចាប់ខ្លួនគាត់។ យោងតាមប្រភពលោកអគ្គមេបញ្ជាការរង NSW Dave Hudson និយាយថាបុរសម្នាក់នោះត្រូវចាប់ខ្លួន និងប្រឈមនឹងការចោទប្រកាន់ពីបទត្រៀមខ្លួនចេញទៅបរទេសដើម្បីទៅប្រទេសស៊ីរីក្នុងគោលបំណងចូលរួមសកម្មភាពហិង្សាជាមួយក្រុមឧទ្ទាមអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here