ជនស៊ីវិលម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅភាគខាងជើងរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៧

ប្រភពពីប៉ូលិសបានឲ្យដឹងថាជនស៊ីវិលម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសុក្រក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់មួយស្ថិតនៅភាគខាងជើងរដ្ឋធានីបាដាដ។ សារព័ត៌មាន Alsumaria បានដកស្រង់ពីប្រភពមួយបានឲ្យដឹងថាគេលួចដាក់ឧបករណ៍បំផ្ទុះនៅលើម្ខាងផ្លូវ Shatt al-Tagi ភាគខាងជើងរដ្ឋធានី។ គេសង្កេតមើលឃើញថាបាដាដមានការបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយប្រដាប់អាវុធស្ទើរតែរាល់ថ្ងៃប្រឆាំងនឹងសមាជិកសន្តិសុខ ប្រឆាំងនឹងក្រុមទាហានប៉ារ៉ា និងជនស៊ីវិលចាប់តាំងពី​​​​​​​​​​​រដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំក្នុងឆ្នាំ២០១៦ដើម្បីដណ្តើមយកតំបន់ដែលបានកាន់កាប់ដោយរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ថាអំពើហិង្សា និងជម្លោះប្រដាប់អាវុធបានបណ្តាលឲ្យប្រជាជនអ៊ីរ៉ាក់ស្លាប់ និងរងរបួស៨២៤នាក់ក្នុងអំឡុងពេលខែឧសភាកន្លងមក ដោយមិនបានរាប់បញ្ចូលការស្លាប់របស់សមាជិកសន្តិសុខនេះបើយោងតាមការរាប់ជារៀងរាល់ខែដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅប្រទេសអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here