ការវាយប្រហារនៅ Finsbury ៖ Theresa May ថ្កោលទោសចំពោះការវាយប្រហារភេរវកម្មគួរឲ្យស្អប់ខ្ពើម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧

បុរសម្នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសក្រោយពេលបុរសម្នាក់បើកកូនឡានសំដៅទៅកន្លែងគេថ្វាយបង្គុំនៅជិតព្រះវិហារមួយនៅខាងជើងទីក្រុងឡុងដ៏។ ឡានមួយគ្រឿងបានបើកយ៉ាងលឿនសំដៅទៅបុកមនុស្សមួយក្រុម នៅវេលារំលងអាធ្រាត។ ការបុកនេះបណ្តាលយឲ្យមនុស្ស១នាក់ស្លាប់ ៨នាក់ទៀតរងរបួសស្រាល និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ប៉ូលិសបានឲ្យដឹងថានេះជាការវាយប្រហារភេវរកម្ម។ ប៉ូលិសបានបន្ថែមទៀតថាជនរងគ្រោះទាំងអស់ជាសមាជិកជនជាតិម៉ូស្លីម ហើយបុរសម្នាក់មានអាយុ៤៨ឆ្នាំត្រូវគេចាប់ខ្លួនសង្ស័យថាមានគោលបំណងធ្វើឃាតកម្ម។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាអ្នកបើកបររូបនោះនិយាយថាគាត់នឹងសម្លាប់ជនជាតិម៉ូស្លីមទាំងអស់។ គេបានបន្ថែមកម្លាំងប៉ូលិសជាច្រើននៅតំបន់នោះដើម្បីធានាសុវត្ថភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here