កាត់ទោសដោយប្រហារជិវិតទាហានសូម៉ាលីដែលបានបាញ់សម្លាប់រដ្ឋមន្រ្តី Siraji

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧

ទាហានម្នាក់ដែលបាញ់សម្លាប់រដ្ឋមន្រ្តីកាលពីខែមុនត្រូវកាត់ទោសប្រហារជិវិតដោយប្រើកាំភ្លើងដែលគាត់ប្រើសម្រាប់បាញ់សម្លាប់រដ្ឋមន្ត្រី។ លោករដ្ឋមន្រ្តី Abas Abdullahi Siraji នៅក្នុងឡានរបស់ខ្លួនជិតវិមាននាយករដ្ឋមន្រ្តី Mogadishu ហើយត្រូវ Ahmed Abdullahi Abdi បាញ់សម្លាប់។ លោក Ahmed Abdullahi Abdi ជាកម្លាំងយោធាក្រុមឧទ្ទាមអ៊ីស្លាម។ យោងតាមតុលាការយោធាដែលបានកាត់ទោស Ahmed Abdullahi Abdi បានឲ្យដឹងថា Abdi អាចប្តឹងឧទ្ធរណ៍បាន។ មេធាវីរបស់ Abdi បានជំទាស់ថាការសម្លាប់នេះគ្រាន់តែជាគ្រោះថ្នាក់ប៉ុណ្ណោះ នេះបើយោងតាមប្រភពពីភ្នាក់ងារសារព័ត៌មាន AFP។ លោក Abas Abdullahi Siraji បានក្លាយជាសមាជិកសភាក្មេងបំផុតក្នុងវ័យ៣១ឆ្នាំកាលពីខែវិច្ឆិកា មុនពេលលោកក្លាយជារដ្ឋមន្រ្តីក្រសួងការងារសារ ធារណៈ។ តុលារការបានសម្រេចកាត់ទោស ប្រហារជិវិត Ahmed Abdullahi Abdi ដោយប្រើកាំភ្លើងដែលគាត់ប្រើសម្រាប់បាញ់សម្លាប់ជនរងគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here