ក្មាន់កាំភ្លើងសម្លាប់ក្មេងជាមធ្យម១,៣០០នាក់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧

ក្មេងអាយុក្រោម១៧ឆ្នាំប្រមាណជា១,៣០០នាក់នៅសហរដ្ឋអាមេរិកស្លាប់ដោយសាររងគ្រោះពីកាំភ្លើងជារៀងរាល់ឆ្នាំនេះបើយោងតាមរបាយការណ៍សិក្សារបស់រដ្ឋាភិបាល។ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិកបានរកឃើញថាក្មាន់កាំភ្លើងបានបង្ករឲ្យមានមនុស្សរងរបួសយ៉ាងហោចណា៥,៨០០នាក់ក្នុងមួយឆ្នាំៗ។ ក្មេងប្រុសប្រមាណជា៨០ភាគរយស្លាប់ ខណៈដែលក្មេងប្រុសស្បែកខ្មៅត្រូវគេបាញ់សម្លាប់លើសពី១០ករណីនេះបើយោងតាមរបាយការណ៍ស្រាវជ្រាវបានបង្ហាញ។ ក្រៅពីនេះចំនួនច្រើនជាងពាក់កណ្តាលនៃការស្លាប់នេះ ក្មេងស្លាប់ដោយអំពើរឃាតកម្មខណៈដែលការធ្វើអត្តឃាតមានចំនួនដល់ទៅ៣៨ភាគរយ។ យោងតាមរបាយការណ៍ស្រាវជ្រាវចុះផ្សាយនៅក្នុង Pediatrics បានឲ្យដឹងផងដែរថាចំនួនអ្នកស្លាប់ដោយរងគ្រាប់កាំភ្លើងដោយចៃដន្យមានចំនួន៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here