ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧
កម្លាំងឧទ្ទាមនៅក្នុងទីក្រុងម៉ូស៊ូលបានខំប្រឹងតស៊ូប្រយុទ្ធយ៉ាងអង់អាចខណៈដែលកងកម្លាំងប្រទេសអ៊ីរ៉ាក់ព្យាយាមសម្រុកចូលរឹបអូសយកទីក្រុងចុងក្រោយរបស់ពួកគេ។ លោកអគ្គមេបញ្ជាការនិយាយថាការជ្រៀតចូលរបស់កម្លាំងការពារជីហាដទៅតំបន់ប្រយុទ្ធពិតជាមានការលំបាកខ្លាំងណាស់ព្រោះពួកឧទ្ទាមបានបិទផ្លូវច្រកចូលទាំងអស់។ កាលពីពាក់កណ្តាលយប់យន្តហោះចម្បាំងបានទម្លាក់ខិត្តប័ណ្ណប្រាប់ឲ្យប្រជាជនកុំឲ្យនៅតំបន់វាលៗ និងព្យាយាមរកវិធីសាស្រ្តរត់គេចខ្លួន។ អង្គការសហប្រជាជាតិបានឲ្យដឹងថាក្រុមឧទ្ទាមប្រហែលជាគ្រប់គ្រងមនុស្សច្រើនជាង១០០,០០០នាក់ទុកជាខែលការពារពួកគេ។ អ្នកគាំទ្រកម្លាំងរដ្ឋាភិបាលបានបើកការប្រយុទ្ធដើម្បីដណ្តើមទីក្រុងម៉ូស៊ូលតាំងពីខែតុលាដោយមានទាំងកម្លាំងនៅលើអាកាស និងនៅលើដីដើម្បីគាំទ្រកម្លាំងចម្រុះរបស់សហរដ្ឋអាមេរិក៕
