ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៧
ប្រទេសអូស្រ្តាលីនិយាយថាពួកគេផ្អាកដំណើរការវាយប្រហារតាមអាកាសបណ្តោះអាសន្នក្រោយពេលមានការគំរាមពីប្រទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនឹងកំណត់គោលដៅចម្បងលើយន្តហោះចម្បាំងដែលដឹកនាំដោយអាមេរិកវិញម្តង។ ថ្មីៗនេះប្រទេសរុស្ស៊ីគំរាមសហរដ្ឋអាមេរិចថាពួកគេនឹងកំណត់គោលដៅលើយន្តហោះចម្បាំងដែលដឹកនាំដោយកម្លាំងចម្រុះអាមេរិក ហើយថែមទាំងបញ្ឈប់ទំនាក់ទំនងជាមួយអាមេរិកថែមទៀតផង។ បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងរបស់ប្រទេសអូស្ត្រាលីសម្រេចចិត្តផ្អាកការវាយប្រហារតាមអាកាសជាបណ្តោះអាសន្ន។ ពាក់ព័ន្ធនឹងការវាយប្រហារនេះប្រទេសអូស្រ្តាលីបានពង្រាយកងកម្លាំងប្រមាណជា៧៨០នាក់ដែលជាផ្នែកមួយនៃកម្លាំងដឹកនាំដោយអាមេរិកក្នុងការប្រឆាំងនឹងក្រុមឧទ្ទាមទាំងនៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី៕