ជម្លោះនៅ Colombia៖ អ្នកកាសែត២នាក់ត្រូវគេចាប់ជំរិត

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៧

អ្នកការសែតជនជាតិហូឡង់២នាក់ត្រូវគេចាប់ខ្លួននៅក្នុងប្រទេស Colombia ជិតតំបន់ព្រំដែន Venezuelan។ អ្នកកាសែត២នាក់គឺលោក Derk Bolt និង  Eugenio Follender បានបាត់ខ្លួនក្នុងតំបន់ Catatumbo ដែលជាតំបន់ក្រុមប្រដាប់អាវុធកាន់កាប់ និងជាតំបន់របស់ក្រុមឆ្វេងនិយម ELN។ អ្នកទាំង២បានស្វែងរកម្តាយចិញ្ចឹមរបស់ក្មេងដែលស្រ្តីនោះមកពីប្រទេសញូវសាឡែន២ឬ៣ឆ្នាំមកហើយ។ អាជ្ញាធរ Colombia បានទាមទារឲ្យមានការដោះលែងអ្នកការសែតទាំង២នាក់នោះ។  កាលពីឆ្នាំមុនក្រុមឧទ្ទាម ELN បានចាប់ជំរិតអ្នកកាសែតអេស្បាញ និងប្រជាជន Colombia នៅតំបន់នោះផងដែរ។ ក្រោយមកក្រុមឧទ្ទាម ELN បានដោះលែងអ្នកកាសែតអេស្បាញ និងប្រជាជន Colombia មកវិញ។ ទាហាន Colombia និយាយថាពួកគេបានបញ្ចូនកម្លាំងជំនាញដើម្បីតាមស្វែងរកអ្នកដែលបាត់ខ្លួនទាំង២នាក់។ អ្នកការសែតទាំង២នាក់ធ្វើការនៅទូរទស្សន៍ក្នុងកម្មវិធី Spoorloos ដែលជាកម្មវិធីស្វែងរកសាច់ញាតិដែលបាត់ខ្លួនដោយ Derk Bolt ជាអ្នកធ្វើបទបង្ហាញ ហើយ Eugenio Follender ជាអ្នកថត៕

LEAVE A REPLY

Please enter your comment!
Please enter your name here