ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៧
ជនជាតិម៉ូស្លីម១៥នាក់ត្រូវចាប់ខ្លួនពីបទស្រែកថាប្រឆាំងនឹងប្រទេសឥណ្ឌា និងគាំទ្រប្រទេសប៉ាគីស្ថានជាពាក្យដែលប្រើអំឡុងពេលមានការប្រកួតកីឡាជើងឯកផ្តាច់ព្រ័ត្រ។ មនុស្សមួយក្រុមប្រមាណជា១៥នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលពួកហ៊ិនឌូបានត្អូញត្អែរថាពួកគេទាំងនោះដុតផាវ និងស្រែកថាប្រឆាំងនឹងឥណ្ឌាគាំទ្រប៉ាគីស្ថាន។ មនុស្សទាំងនោះគេបដិសេទមិនទទួលប្រាក់ធានាក្រោយពេលប្រឈមមុខនៅតុលាការនៅ Madhya Pradesh ដោយពួកគេជាប់ចោទពីបទប៉ះបោរ។ ក្នុងការប្រកួតកីឡាករឯកជនជាតិប៉ាគីស្ថានទទួលបានជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រដោយផ្តួលឥណ្ឌាបាន១៨០លើក៕