ជម្លោះនៅស៊ីរី៖ យន្តហោះអាមេរិកបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើករបស់អ៊ីរ៉ង់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៧

យន្តហោះអាមេរិកមួយគ្រឿងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលយន្តហោះនោះបញ្ជាដោយកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីនៅភាគខាងត្បូងប្រទេស។ អាមេរិចបានឲ្យដឹងថាពួកគេគិតថាយន្តបញ្ជានោះមានបំពាក់អាវុធ និងគំរាមកំហែងដល់កងកម្លាំងចម្រុះនៅដីនេះបើយោងតាមប្រភពព័ត៌មានផ្លូវការបានលើកឡើង។ យន្តហោះ F-១៥ បានបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកនៅម៉ោងប្រមាណជា០០:៣០នាទីកាលពីថ្ងៃអង្គារ៍នៅភាគឦសានតំបន់ Tanf នេះបើយោតាមប្រភពថ្លែងការណ៍របស់យោធាកម្លាំងចម្រុះសហរដ្ឋអាមេរិក។ ប៉ុន្តែលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយថាសកម្មភាពនេះមានភាពស្មុគស្មាញជាមួយអំពើភេរវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here