ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៧
បុរសម្នាក់ដែលជាប់សង្ស័យនឹងបំផ្ទុះគ្រាប់បែកនៅទីក្រុងប្រុយស៊ែលកាលពីពេលថ្មីៗនេះ សមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ។ ជនសង្ស័យម្នាក់រៀបនឹងបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថ្ថភ្លើងក្នុងទីក្រុងប្រុយស៊ែល។ ក្រោយមក ទាហានបានបាញ់សម្លាប់គាត់ ហើយគេចាត់ទុកថាការបាញ់នេះដោយសារគាត់ធ្វើការវាយប្រហារភេវកម្ម។ បុរសម្នាក់នោះមកពី Molenbeek មានអាយុ ៣៦ ឆ្នាំជាជនជាតិម៉ារ៉ុកមកពីសង្កាត់ដែលគេបង្កើតសកម្មជនអ្នកវាយប្រហារជីហាដ។ របាយការណ៍បានបញ្ជាក់បន្ថែមទៀតថាប៉ូលិសស្គាល់បុរសម្នាក់នោះ ដោយគាត់មិនមានជាប់ពាក់ព័ន្ធជាមួយសកម្មភាពភេរវកម្មឡើយ៕