ក្រុម ISIS បំផ្ទុះចំនុចសំខាន់នៅវិហារអ៊ីស្លាម Grand al-Nuri នៅទីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៧

ទីភ្នាក់ងារព័ត៌មានកងទ័ពអ៊ីរ៉ាក់បានឲ្យដឹងថាបដិមានៃវិហារអ៊ីស្លាម al-Nuri នៅក្នុងទីក្រុងម៉ូស៊ូលប្រទេសអ៊ីរ៉ាក់ត្រូវក្រុមភេរវករអ៊ីស្លាម (IS អតីត ISIS/ISIL) បំផ្ទុះ។ កាលពីថ្ងៃពុធសារព័ត៌មាន Reuters បានដកស្រង់សម្ដីយោធាអ៊ីរ៉ាក់ថាឥឡូវនេះវិហារត្រូវបានបំផ្លាញហើយ។ ទីបញ្ជាការកណ្តាលអាមេរិកបានហៅការបំផ្លិចបំផ្លាញវិហារអ៊ីស្លាមនេះថាជាបទឧក្រិដ្ឋប្រឆាំងនឹងប្រជាជននៅម៉ូស៊ូល និងនៅអ៊ីរ៉ាក់។ លោក Centcom និយាយថាក្រុម ISIS ត្រូវទទួលខុសត្រូវតែម្នាក់គត់ចំពោះការបំផ្លិចបំផ្លាញចំណុចសំខាន់នេះនៅពេលដែលកងកម្លាំងអាមេរិកនាំយកភេរវករមកកាត់ទោស។ ការវាយកម្ទេចនេះកើតឡើងនៅពេលដែលកងកម្លាំងប្រឆាំងភេវរកម្មរបស់អ៊ីរ៉ាក់ធ្វើដំណើរទៅកាន់វិហារអ៊ីស្លាមដែលមានចម្ងាយ៥០ម៉ែត្រ។ ក្រុមមន្រ្តីសង្ឃឹមថានឹងដណ្តើមយកវិហារអ៊ីស្លាមជាប្រវត្តិសាស្ត្រនេះមកវិញមុនពេលបញ្ចប់ខែរ៉ាម៉ាឌន៕

LEAVE A REPLY

Please enter your comment!
Please enter your name here