លោក Voronkov អ្នកការទូតជនជាតិរុស្ស៊ីក្លាយជាប្រធានអង្គភាពប្រឆាំងភេរវកម្មលើកដំបូងបំផុតរបស់អង្គការសហប្រជាជាតិ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រេចតែងតាំងលោក Vladimir Voronkov អ្នកការទូតជនជាតិរុស្ស៊ីដើម្បីដឹកនាំការិយាល័យប្រឆាំងភេរវកម្មដែលទើបបង្កើតថ្មីរបស់ខ្លួន។ លោក Voronkovធ្លាប់បម្រើការងារជាតំណាងរបស់ក្រុងម៉ូស្គូរបស់អង្គការសហប្រជាជាតិអន្តរជាតិនៅក្នុងទីក្រុង Vienna មុនពេលដែលគាត់តែងតាំងជាមន្ត្រីជាន់ខ្ពស់។ លោក Voronkov នឹងផ្តល់យុទ្ធសាស្រ្តក្នុងភាពជាអ្នកដឹកនាំយុទ្ធសាស្រ្តនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ រួមទាំងការចូលរួមនៅក្នុងដំណើរការនៃការសម្រេចចិត្តនៅក្នុងអង្គការសហប្រជាជាតិ និងការធានាទៅលើប្រភពនៃការឆ្លងកាត់ និងផលប៉ះពាល់ទៅលើភេរវកម្មនៅក្នុងការងាររបស់ខ្លួននេះបើយោងតាមអ្នកនាំពាក្យ Farhan Haq និយាយនៅក្នុងការប្រកាសតែងតាំង។ អ្នកការទូតនេះមានបទពិសោធន៍ជាង៣០ឆ្នាំនៅក្នុងសេវាកម្មបរទេសរបស់ប្រទេសរុស្សី និងធ្វើការជាបន្តបន្ទាប់នៅក្នុងអង្គការសហប្រជាជាតិដែលអាចនឹងកាន់តំណែងជាអគ្គលេខាធិការរងផងដែរ។ អ្នកនាំពាក្យ Stephane Dujarric និយាយថា “អគ្គលេខាធិការចាត់ទុកថាការប្រឆាំងភេរវកម្ម និងការទប់ស្កាត់ភាពជ្រុលនិយមនៃអំពើហិង្សាគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយការគំរាមកំហែងទៅដល់សន្តិភាព និងសន្តិសុខអន្តរជាតិ”។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក១៩៣រូបបានអនុម័តការបង្កើតការិយាល័យថ្មីនេះដែលមានគោលបំណងពង្រឹងកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មដែលពីមុនបានបែកខ្ញែកក្នុងចំណោមភ្នាក់ងារអង្គការសហប្រជាជាតិ និងនាយកដ្ឋាននានា។ លោក Guterres ប្រាប់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា “ខ្ញុំជឿជាក់ថាយើងមានបញ្ហាការសម្របសម្រួលអង្គភាពទាំង៣៨ដែលនៅក្នុងកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើការប្រឆាំងភេរវកម្ម ដូច្នេះមានន័យថាវាមានការិយាល័យពេញលេញមួយជាអ្នកដែលទទួលខុសត្រូវទៅលើរឿងនេះ”។ លោក Voronkov កើតនៅឆ្នាំ១៩៥៣ធ្វើជាតំណាងរបស់ប្រទេសរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិអន្តរជាតិនៅក្នុងទីក្រុង Vienna ចាប់តាំងពីឆ្នាំ២០១១។ លោកក៏បម្រើការឱ្យគណៈអភិបាលនៃអង្គការឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិរបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ នៅចន្លោះឆ្នាំ២០០៥ និង២០០៨អ្នកការទូតរូបនេះកាន់តំណែងជាឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here