ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៧
អាជ្ញាធរកំពុងចាត់វិធានការលើករណីចាក់មន្ត្រីប៉ូលិសនៅព្រលានយន្តហោះ Bishop ក្នុងរដ្ឋ Michigan ថាជាអំពើភេរវកម្ម។ Lt Neville ឈរនៅកំពូលជណ្តើរយន្តខណៈដែលមានមនុស្សដើរចូលទៅចាក់គាត់ពីក្រោយនៅម៉ោង ០៩:០០នាទីម៉ោងក្នុងតំបន់ (១៣:០០ GMT)។ ជនសង្ស័យមានឈ្មោះថា Amor Ftouhi អាយុ៥០ឆ្នាំបានស្រែកថា “Allahu Akbar” (មានន័យថា ព្រះជាម្ចាស់គឺអស្ចារ្យ) មុនពេលគាត់ស្ទុះទៅចាក់ក និងខ្នងរបស់មន្រ្តីប៉ូលិស នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិស។ លោក Lt Neville មានស្ថានភាពរបួសធូរស្រាលមកវិញក្រោយពេលចាក់កើតឡើងកាលពីថ្ងៃពុធ។ កាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថាលោក Mr Ftouhi បង្ហាញភាពតានតឹងដោយនៅដៃមានកាន់ឥវ៉ាន់មុនពេលទាញកាំបិតប្រវែង30cm ហើយវាយប្រហារនៅកន្លែងពុំមានការពារសុវត្ថិភាពនៅតំបន់សារធារណៈ។ FBI និយាយថាជនសង្ស័យរូបនេះគឺជាអ្នកវាយប្រហារតែម្នាក់ឯង។ អាជ្ញាធរនិយាយថាលោក Ftouhi មានលក្ខណៈសហប្រតិបត្តិការក្នុងអំឡុងពេលសាកសួរហើយបានសម្តែងនូវការស្អប់ចំពោះសហរដ្ឋអាមេរិក។ ជនជាប់ចោទត្រូវគេចោទប្រកាន់ពីបទប្រព្រឹត្តិអំពើហិង្សានៅអាកាសយានដ្ឋានអន្តរជាតិដែលបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរហើយអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ៕