ក្រុមចម្រុះសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកគ្មានគោលដៅច្បាស់លាស់ភាគច្រើនវាយប្រហារជនស៊ីវិលជាងក្រុម ISIS

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៧

ជនស៊ីវិលជាច្រើនរងគ្រោះរៀងរាល់ថ្ងៃពីប្រតិបត្តិការវាយប្រហារដណ្តើមយកខេត្ត Raqqa ពីក្រុម ISIS មកវិញ។ ជនស៊ីវិលដែលរស់រានមានជិវិតពីប្រតិបត្តិការវាយប្រហារដណ្តើមយកខេត្ត និងពីក្រុមឧទ្ទាម ISIS នេះបានចោទប្រកាន់ថាក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកវាយប្រហារមកលើជនស៊ីវិលជាជាងក្រុម ISIS។ ការវាយប្រហារប្រឆាំងនឹងក្រុមភេរវករ (IS, ISIS/ISIL) នៅក្នុង និងនៅជុំវិញខេត្ត Raqqa ប្រទេសស៊ីរីធ្វើឡើងតាំងពីខែវិច្ឆិកាមកម្ល៉េះ។ កាលពីថ្ងៃពុធកងកម្លាំងចម្រុះសហរដ្ឋអាមេរិកបានវាយប្រហារចំនួន១៤ដងមកលើក្រុម IS លើតំបន់ “យុទ្ធសាស្ត្រ”។ ប៉ុន្តែខណៈដែលក្រុមចម្រុះសហរដ្ឋអាមេរិកអះអាងថាខ្លួនកំពុងវាយប្រហារតម្រង់គោលដៅតែលើតំបន់ក្រុមភេរវករនោះ ដែលមានជនស៊ីវិលជាច្រើនត្រូវស្លាប់ និងរងរបួសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here