មេខ្លោងវាយប្រហារនៅក្នុងពិធីបុណ្យ Ramadan ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅស្រុក Hawija

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៧

គណៈកម្មាធិការសន្តិសុខខេត្ត Diyala និយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាមេខ្លោងដែលគេហៅថាជាអ្នកវាយប្រហារនៅក្នុងពិធីបុណ្យ Ramadan ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅស្រុក Hawija។ លោក Sadeq al-Husseini ប្រធានគណៈកម្មាធិការសន្តិសុខប្រាប់សារព័ត៌មាន AlSumaria ថាព័ត៌មានបានបញ្ជាក់ពីការស្លាប់របស់មេខ្លោងវាយប្រហារនៅក្នុងពិធីបុណ្យ Ramadan នៅក្នុងខេត្ត Diyala ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅក្បែរស្រុក Hawija។ ក្រុមរដ្ឋអ៊ីស្លាមបានប៉ុនប៉ងលុកលុយតាមរយៈពិធីបុណ្យ Ramadan ដើម្បីបង្ករអស្ថិរភាពសន្តិសុខនៅក្នុងទីក្រុងមួយចំនួនក្នុងខេត្ត Diyala រួមទាំងទីក្រុង Baqubah តាមរយៈការបញ្ជូនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន១១នាក់ជ្រៀតចូលពីស្រុក Hawija ឆ្ពោះទៅកាន់តំបន់ Mutaibija ហើយបន្ទាប់មកឆ្ពោះទៅកាន់ទីរួមខេត្តដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្ម និងសម្លាប់មនុស្សគ្មានកំហុស។ គួររំលឹកថាកាលពីចុងខែឧសភាកន្លងទៅបញ្ជាការប្រតិបត្តិការលោក Rafidain និយាយថាក្រុមរដ្ឋអ៊ីស្លាមបានវាយប្រហារជាច្រើនដងទៅលើខេត្តចំនួន៤ក្នុងខែ Ramadan ដែលឈ្មោះខែសម្រាប់ប្រារព្ធពិធីបុណ្យរបស់សាសនាអ៊ីស្លាម។ ខេត្តទាំង៤នេះរួមមានខេត្ត Wasitខេត្ត Muthanna ខេត្ត Dhi Qar និងខេត្ត Maysan។ ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមប្រឆាំងនឹងកងកម្លាំងសន្ដិសុខ កងកម្លាំងគាំទ្ររដ្ឋាភិបាល និងជនស៊ីវិលមានការកើនឡើងកាលពី២-៣សប្ដាហ៍មុននេះនៅភាគឦសាននៃខេត្ត Diyala ដែលជម្រុញឱ្យកងកម្លាំងអ៊ីរ៉ាក់រារាំងក្រុមសកម្មប្រយុទ្ធកុំឲ្យជ្រៀតចូលរវាងខេត្ត Salahuddin និងខេត្ត Kirkuk ជាពិសេសតំបន់ដែលស្ថិតនៅតាមបណ្តោយភ្នំ Hamreen និងទីក្រុង Al-Azeem។ គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមកាន់កាប់តំបន់សំខាន់ៗដែលភ្ជាប់គ្នារវាងខេត្ត Diyala ខេត្ត Salahuddin និងខេត្ត Kirkuk ដែលបង្កឲ្យមានការគំរាមកំហែងដល់តំបន់រំដោះនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here